Jose Mourinho ពន្យល់​មូល​ហេតុ​ដែល​ក្លឹប​នៅ​ Premier League ពិបាក​ឈ្នះ​ពាន​ UEFA Champion League

អតីត​អ្នក​ចាត់​ការ​ទូ​ទៅ​របស់​ក្លឹប​ Real Madrid និង​ Chelsea លោក​ Jose Mourinho បាន​និយាយ​ថា​មូលហេតុ​ដែល​ក្លឹប​នៅ​ Premier League មិន​អាច​ឈ្នះ​ពាន​ UEFA Champion League ដូចជា​ Real Madrid , Barcelona និង​ Bayern Munich បាន​ព្រោះ​តែ​កាល​វិភាគ​ដ៏​មមាញឹក​នៃ​ក្រប​ខណ្ឌ​បាល់​ទាត់​ប្រទេស​អង់គ្លេស​ ។

ដោយ​លោក​ Jose Mourinho បាន​ប្រាប់​ BT Sport « អ្នក​គ្រប់​គ្នា​ឃើញ​ហើយ​ថា​ Chelsea , Man Utd , Arsenal និង​ Liverpool ជា​ដើម​ពួក​គេ​សុទ្ធ​តែ​ពិបាក​នឹង​ឈ្នះ​ពាន​ UEFA Champion League ណាស់​ព្រោះ​តែ​កាល​វិភាគ​ដ៏​មមាញឹក​នៅ​ក្នុង​ក្រប​ខណ្ឌ​អង់គ្លេស​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួត​ដ៏​ធំ​បន្ត​បន្ទាប់​គ្នា​ដោយ​រំលង​តែ​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​ » ។

Jose Mourinho បន្ត​ថា​ « ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​ទៅ​ចុះ : កាល​ពី​២​ឆ្នាំ​មុន​ខ្ញុំ​បាន​ដឹកនាំ​ Chelsea ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​ UEFA Champion League ដែល​ត្រូវ​ប៉ះ​ជាមួយ​ At Madrid ខណៈ​២​ថ្ងៃ​បន្ទាប់​ខ្ញុំ​ត្រូវ​ដឹកនាំ​ Chelsea ឲ្យ​ប្រកួត​ជាមួយ​ Liverpool ដើម្បី​ប្រជែង​ពាន​ Premier League ដូចនេះ​វា​ពិត​ជា​​ធ្វើ​កីឡាករ​ជួប​បញ្ហា​ជា​ខ្លាំង » ។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​នៅ​ក្រប​ខណ្ឌ​  Premier League គឺ​មាន​តែ​ក្លឹប​  Man City មួយ​ប៉ុណ្ណោះ​ដែល​អាច​ឆ្លង​ទៅ​ដល់​វគ្គ​៨​ក្រុម​នៃ​ពាន​រង្វាន់​  UEFA Champion League នៅ​រដូវកាល​នេះ​។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Jose Mourinho ពន្យល់​មូល​ហេតុ​ដែល​ក្លឹប​នៅ​ Premier League ពិបាក​ឈ្នះ​ពាន​ UEFA Champion League已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:វីដេអូ
Tags: