ឪពុកកីឡាករ​ ចាន់ វឌ្ឍនាការ ​ឡើងតំណែង​ជា អភិបាលខេត្តកំពត

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ សមាសភាព ​អភិបាលខេត្ត​ចំនួន​៤​ដែល​ត្រូវ​ផ្លាស់​ប្តូរ ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ដោយ​ក្នុង​នោះ ឪពុក​កីឡាករ ចាន់ វឌ្ឍនាការ ខ្សែ​ប្រ​យុ​ទ្ឋ​បាល់ទាត់​ ជម្រើសជាតិ គឺ​លោក ចាន់ ចេស្តា ជា​អភិបាល​ខេត្តកំពត ជំនួស​លោក ខូ​យ ឃុន​ហួរ ដែល​ត្រូវ​តែងតាំង​ជា ​រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក សួន បវរ ជា​អភិបាល​ ខេត្តបន្ទាយមានជ័យ ជំនួស​លោក គោ ស៊ុំ​សា​រឿ​ត ដែល​ត្រូវ​តែងតាំង​ជា ​រដ្ឋលេខាធិការ​ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម លោក ម៉ែ​ន វិបុល ជា​អភិបាល​ខេត្តស្វាយរៀង ជំនួស​លោក ជាង អំ ដែល​ត្រូវ​តែងតាំង​ជា ​រដ្ឋលេខាធិការ ​ក្រសួងការពារជាតិ និង លោក វ៉ែ សំណាង ជា​អភិបាលខេត្ត​កំពង់ស្ពឺ ជំនួស​លោក អ៊ូ សំ​អ៊ួ​ន ដែល​ត្រូវ​តែងតាំង​ជា ​រដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍ជនបទ ៕

ឪពុកកីឡាករ​ ចាន់ វឌ្ឍនាការ ​ឡើងតំណែង​ជា អភិបាលខេត្តកំពត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត