Liverpool ទម្លាក់​ Man Utd ចេញ​ពី​ UEFA Europa League

ក្រុម​​ហង្ស​ក្រហម Liverpool បាន​ទម្លាក់​​​ក្រុម​បិសាច​ក្រហម​ Manchester United ចេញ​ពី​ UEFA Europa League ត្រឹម​វគ្គ​​១៦​ក្រុម​ បន្ទាប់​ពី​បញ្ចប់​លទ្ធផល​ស្មើ​ ១-១ ក្នុង​ការ​ប្រកួត​ជើង​ទី​២​នៅ​ Old Trafford យប់​មិញ ​និង​សរុប​ទាំង​២​ជើង​ ហង្ស​ក្រហម​ឈ្នះ ៣-១។

 

Liverpool ទម្លាក់​ Man Utd ចេញ​ពី​ UEFA Europa League

 

១​គ្រាប់​របស់​ Man Utd ​ដែល​នាំ​មុខ​មុន​យប់​មិញ​ រក​បាន​ដោយ​​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​​របស់​ខ្សែ​ប្រយុទ្ធ Anthony Martial ​នៅ​នាទី​៣២ ប៉ុន្តែ​ត្រូវ​ខ្សែ​បម្រើ​ឆ្នើម​ Philippe Coutinho ​អូស​បាល់​ស៊ុត​ម្នាក់​ឯង​ (Solo Goal) ដោយ​ឆ្កឹះ​ផុត​ដៃ​អ្នកចាំទី​ David de Gea ​​​ឲ្យ​ Liverpool តាម​ស្មើ​ ១-១ វិញ​នៅ​​ចុង​តង់​ទី​១ នាទី​៤៥។

 

អ្វី​ដែល​គួរ​ដឹង៖

 

– Liverpool គឺជា​ក្រុម​អង់គ្លេស​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​អាច​ទម្លាក់​ Man Utd ចេញ​ពី​ក្របខ័ណ្ឌ​អឺរ៉ុប។

– ១​គ្រាប់​របស់​ Coutinho យប់​មិញ​នេះ​ ​គឺជា​គ្រាប់​បាល់​ដំបូង​របស់​គេ​នៅ​ UEFA Europa League រដូវ​កាល​នេះ​ ​និង​ជា​គ្រាប់​បាល់​ដំបូង​ ដែល​រូប​គេ​ស៊ុត​ចូល​​ក្រុម​ Man Utd តាំង​ពី​ផ្ទេរ​មក​ Liverpool ផង​ដែរ។

– Liverpool គឺជា​ក្រុម​អង់គ្លេស​តែ​១​គត់ ដែល​ឡើង​ដល់​វគ្គ​៨​ក្រុម​ UEFA Europa League រដូវ​កាល​នេះ៕

 

Liverpool ទម្លាក់​ Man Utd ចេញ​ពី​ UEFA Europa League

 

Liverpool ទម្លាក់​ Man Utd ចេញ​ពី​ UEFA Europa League

 

Liverpool ទម្លាក់​ Man Utd ចេញ​ពី​ UEFA Europa League

 

Liverpool ទម្លាក់​ Man Utd ចេញ​ពី​ UEFA Europa League

 

Liverpool ទម្លាក់​ Man Utd ចេញ​ពី​ UEFA Europa League

 

Liverpool ទម្លាក់​ Man Utd ចេញ​ពី​ UEFA Europa League

 

 

លទ្ធផល​គូ​ទាំង​អស់​យប់​មិញ​គឺ៖

 

Liverpool ទម្លាក់​ Man Utd ចេញ​ពី​ UEFA Europa League

 

 

សូមទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc