Ferdinand ​ថា​​ក្រុម​អង់គ្លេស​អន់​នៅ​ Champions League ព្រោះ…

Rio Ferdinand វីរបុរស​ក្រុម​បិសាច​ក្រហម​ Manchester United ​​យល់​ថា​ក្រុម​អង់គ្លេស​​​បរាជ័យ​នៅ​ UEFA Champions League រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ​ គឺ​ដោយសារ​​ពួកគេ​គ្មាន​កីឡាករ​ល្អ​ៗ​លំដាប់​ពិភពលោក។

 

Ferdinand ​ថា​​ក្រុម​អង់គ្លេស​អន់​នៅ​ Champions League ព្រោះ…

 

អតីត​ប្រធាន​ក្រុម​ Man Utd រូប​នេះ បាន​និយាយ​បន្ទាប់​ពី​ឃើញ​វគ្គ​៨​ក្រុម​ UEFA Champions League រដូវ​កាល​នេះ​ សល់​តែ​ក្រុម​អង់គ្លេស​មួយ​គឺ Manchester City ថា៖ “ក្រុម​អង់គ្លេស បរាជ័យ​នៅ UEFA Champions League ដោយសារ​ពួកគេ​គ្មាន​កីឡាករ​ល្អៗ​លំដាប់​ពិភពលោក”។

 

Ferdinand ធ្លាប់​ជួយ​ Man Utd លើក​ពាន​ UEFA Champions League កាល​ឆ្នាំ​២០០៨ ខណៈ​ដែល​ពេល​នោះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ គឺ​ក្រុម​អង់គ្លេស​ទាំង​២​ប៉ះ​គ្នា​រវាង​បិសាច​ក្រហម និង​តោ​ខៀវ​ Chelsea ហើយ​ Man Utd បាន​ឈ្នះ​ដោយ​បាល់​ប៉េណាល់ទី​ ៦-៥ បន្ទាប់​ពី​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១៕

 

ចុះ​ប្រិយ​មិត្ត​យល់​ស្រប​តាម​ Ferdinand ឬ​អត់?

 

-ចុចអាន៖ Ancelotti ​ថា​គ្មាន​នរណា​អាច​បញ្ឈប់​ Messi បាន​ទេ ទោះបី…​

 

ដោយ៖ វិន ជីវ័ន្ត