Microsoft បញ្ចេញ​ការ​អាប់ដេត​ Windows 10 ជា​ផ្លូវ​ការ​សម្រាប់​ទូរសព្ទ​ស៊េរី​ចាស់

ក្រុមហ៊ុន​ Microsoft ទើប​តែ​ប្រកាស​អំពី​ការ​ចាប់​ផ្ដើម​បញ្ចេញ​ការ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 សម្រាប់​ស៊េរី​ចាស់​មួយ​ចំនួន​ដែល​កំពុង​ដំណើរ​ការ​ដោយ​ Windows 8.1។

 

Microsoft បញ្ចេញ​ការ​អាប់ដេត​ Windows 10 ជា​ផ្លូវ​ការ​សម្រាប់​ទូរសព្ទ​ស៊េរី​ចាស់

 

ការ​អាប់ដេត​នឹង​មក​ដល់​លើ​ទូរសព្ទ​ទាំង​ប៉ុន្មាន​ម៉ូដែល​នេះ​រួម​មាន​ Lumia 1520, 930, 640, 640XL, 730, 735, 830, 532, 535, 540, 635 1GB, 636 1GB, 638 1GB, 430, 435, BLU Win HD w510u, BLU Win HD LTE x150q និង​ MCJ Madosma Q501។ បញ្ជាក់​ថា​ទូរសព្ទ​នីមួយៗ​អាច​នឹង​ទទួល​បាន​ការ​អាប់ដេត​ខុស​ម៉ោង​ និង​ខុស​ថ្ងៃ​គ្នា អាច​មុន​នឹង​ក្រោយ​បន្តិច​បន្តួច។

 

ដើម្បី​អាច​អាប់ដេត​បាន​មាន​រឿង​ខ្លះ​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺ​ត្រូវ​ដោនឡូត​កម្មវិធី​ UpdateAdvisor របស់​ក្រុមហ៊ុន​ Microsoft ដែល​មាន​នៅ​លើ​ Windows Store ដើម្បី​បញ្ជាក់​ថា​ទូរសព្ទ​អ្នក​អាច​ទទួល​បាន​ការ​អាប់ដេត។ នៅ​ពេល​បើក​កម្មវិធី​នេះ​ឡើង​ហើយ​បាន​បញ្ជាក់​ថា​ទូរសព្ទ​អ្នក​អាច​អាប់ដេត​បាន​ អ្នក​ត្រូវ​គូស​គ្រីស​ត្រង់​ពាក្យ​ “Enable Windows 10 upgrade” រួច​ចុច​ “Next”។ បន្ទាប់​មក​នឹង​បង្ហាញ​ផ្ទាំង​​ដែល​ថា​ត្រៀម​រួច​រាល់​សម្រាប់​ការ​អាប់ដេត​ បន្ទាប់​មក​ចុច​ “Done”។

 

ក្រោយ​ពី​អនុវត្ត​តាម​វិធី​ខាង​លើ​រួច​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ Settings → Phone Update រួច​ Check for update៕

 

ចុច​អាន៖ ប្រើ​ iPhone រាល់​ថ្ងៃ​ ចុះ​មាន​ដឹង​​ការ​ពិត​ទាំង​នេះ​អំពី​វា​អត់?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​