Flow Mow​ ​ឧបករណ៍​ដែល​អ្នក​ថត​ ​Time Lapse​ ​មិន​អាច​ខ្វះ​បាន​

ការ​ថត​រូប​បែប​ ​Time Lapse​ ​ជា​វិធីសាស្ត្រ​ដ៏​ពេញ​និយម​ ​និង​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​សម្រាប់​ឆក់​យក​ចំណាប់​អារម្មណ៍​របស់​អ្នក​មើល​។​ ​ប៉ុន្តែ​ការ​ថត​រូប​ប្រភេទនេះ ​តម្រូវ​ឲ្យ​អ្នក​មាន​បច្ចេកទេស​គ្រប់​គ្រង​កាមេរ៉ា​យ៉ាង​លម្អិត​ ​ក៏​ដូច​ជា​ឧបករណ៍​បន្ថែម​មួយ​ចំនួន​។​ ​Sabay​ ​សូម​បង្ហាញ​នូវ​ឧបករណ៍​ម្យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​រូបភាព​ Time Lapse​ ​របស់​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ​។
 

Flow Mow​ ​ឧបករណ៍​ដែល​អ្នក​ថត​ ​Time Lapse​ ​មិន​អាច​ខ្វះ​បាន​
 

​ឧបករណ៍​នេះ​មាន​ឈ្មោះ​ ​Flow Mow​ ​ដែល​វា​ជា​ជើង​សម្រាប់​ទ្រ​កាមេរ៉ា​​ ក៏​ដូច​ជា​ស្មាតហ្វូន​នានា ​ហើយ​វា​អាច​វិល​ជុំ​វិញ​ខ្លួន​វា​បាន​ ​៩០ដឺក្រេ​ដោយ​ស្វ័យប្រវត្តិ។​ ​អ្វី​ដែល​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ ​Flow Mow​ ​គឺ​វា​មាន​ទម្ងន់​តែ​ជាង​ ​៧០ក្រាម​តែ​ប៉ុណ្ណោះ​។​ រី​ឯ​តម្លៃ​​វិញ​តែ​​ ​៣០ដុល្លារ​ប៉ុណ្ណោះ​៕​
 

 
​អាន​បន្ត​ ​៖​ ​Sony a6300 កាមេរ៉ា​​ទំហំ​តូច​តែ​សមត្ថភាព​ពិត​ជា​អស្ចារ្យ​
 
​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​flow-mow