រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ភាគ​ទី​១ ជា​ភាគ​បន្ត​)

វ៉ា​ន់​៖ អរគុណ​ៗ! អូន​កែវ​ពិតជា​មាន​ទឹកចិត្ត​មែន !
កែវ​៖  បង​វ៉ា​ន់​! យក​ចែក​គ្នា​ទៅ !

អរុណ​ញញឹម
អរុណ​៖ បង​អរគុណ​ហើយ​កែវ​! មក​ដល់​យូរហើយ​ហ្អី ?

កែវ​ញញឹម ធ្វើ​ភ្នែក​ស្រទន់​ដាក់​អរុណ
កែវ​៖ ខ្ញុំ​ទើបតែ​មក​ដល់​ដែរ​! រវល់​តែ​ជួយ​វេច​នំ​ម៉ែ​ទម្រាំ​តែ​រួច !

ក្នុង​វង់​រាំ​។ ឆ័​យ​ងាក​ឃើញ​ភួង​ម្លិះ ។ ឆ័​យ​ស្ទុះ​មក​ឈរ​ទល់មុខ​ភួង​ម្លិះ ញញឹម​ធ្វើ​មុខ​របៀប​ខិល ងោក​ក្បាល អញ្ជើញ​រាំ
ឆ័​យ​៖ ភួង​ម្លិះ​អញ្ជើញ​រាំ​ជាមួយ​បង​មួយ​បទ​ទៅ​! ថ្ងៃ​បុណ្យ​ថ្ងៃ​ទាន ! គេ​មិន​ប្រកែប្រកាន់​ទេ​! រាំ​ជាមួយ​បង​មួយ​បទ​ទៅ​ណា​ភួង​ម្លិះ !

ឃើញ​ឈើច្រត​មួយ​ថ្ពក់​ក​ឆ័​យ​ទាញ​ថយ​ឆ្ងាយ​ពី​ភួង​ម្លិះ ឮ​សូ​សំឡេង​មេ​ភូមិ​សា​ម៉​ន​និយាយ​ទាំង​មុខ​កាច
សា​ម៉​ន​៖ អ្នក​ណា​មិន​ប្រកាន់ ! តែ​អញ​ប្រកាន់​វ៉ើ​យ អា​ឆ័​យ ! ឆ័​យ​ងាក​ទៅ​ឃើញ​ពួ​សា​ម៉​ន​ឈ្ងោក​មុខ​មក​រក​គេ​យ៉ាង​កៀក បើកភ្នែក​ធំ​ៗ​ដាក់ ។ ឆ័​យ​សើច​ស្ញាញ​របៀប​មិន​សម អេះ​ក្បាល​សំពះ​បណ្ដើរ
ឆ័​យ​៖ ជម្រាបសួរ ពុក​មេ​ភូមិ ! សា​ម៉​ន​យក​ច្រត​ជន្ល​ក្បាល​ឆ័​យ មុខ​កាច
សា​ម៉​ន​៖ ចាំ​ទៅ​សំពះសួរ​ពុក​ឯង​ទៅ ! ហ៊ឹះ ឯង​ចង់​ធ្វើ​អី កុំ​ស្មានថា​យើង​មិនដឹង​ឲ្យ​សោះ​!​ក្បាលខូច រ​ពិលរ​ប៉ូច​ដូច​ឯង​នេះ ! ចង់​មក​ក្បែរ​កូន​អញ មិន​បាន​ទេ​វើ​យ !  ភួង​ម្លិះ​! ដើរ​លេង​បុណ្យ​ប៉ុណ្ណឹង​បាន​ហើយ​! ទៅ​ផ្ទះ​វិញ​ជាមួយ​ពុក​! ភួង​ម្លិះ​ងាក​មើ​ក​មុខ​អរុណ​បន្ដិច
ភួង​ម្លិះ​៖ ចាស​ពុក​! ឆ័​យ​ញញឹមញញែម​ត្រដុស​ដៃ ធ្វើ​អោនលំទោន
ឆ័​យ​៖ ពុក​មេ​ភូមិ​! ចាំ​ខ្ញុំ​ជូន​ទៅ​!
សា​ម៉​ន​៖ មិន​ចាំបាច់​ទេ​! អញ​មក​បាន​! ទៅ​វិញ​ក៏​បាន​! ជើង​អញ​មាន​! តោះ​ភួង​ម្លិះ​! ម៉ែកូន​ឯង​ចាំ​នៅ​ក្លោ​ង​ទ្វារ​ឯណោះ​! កុំ​នៅ​ដល់​យប់​ពេក​!

សា​ម៉​ន​ដើរ​ចេញ​ទៅ​។ ភួង​ម្លិះ​ងាក​រក​មើល​កែវ​។ កែវ​រត់​ចូល​មក​ក្បែរ​ភួង​ម្លិះ​មុខ​ឆ្ងល់
កែវ​៖ ម្លិះ​! មានរឿង​អីហ្នឹង ? ទាញ​ដៃកែវ​ដើរ​តាម​ក្រោយ​សា​ម៉​ន
ភួង​ម្លិះ​៖ យើង​ឆាប់​ទៅ​ផ្ទះ​វិញ​សិន​ទៅ​បង​កែវ​! ចាំ​និយាយ​គ្នា​ទៀត ! មីង​ណាត​ចូល​មក  រក​ច័​ន្ទ្រ
ណាត​៖ អឺ​ច័​ន្ទ្រ​! យើង​ក៏​ល្មមទៅ​ផ្ទះ​ដែរ ! កុំ​នៅ​យប់​ពេក​! អត់ងងុយ​! ស្អែក​ត្រូវ​លក់​ត្រូវ​ដូរ​ផង​! ទៅ​ជាមួយ​ក្មួយ​ភួង​ម្លិះ​ទៅ !
ច័​ន្ទ្រ​៖ តោះ​ម៉ែ​! បើ​ភួង​ម្លិះ​ទៅ​ផ្ទះ​ហើយ​! ខ្ញុំ​នៅ​តែឯង ម៉េច​នឹង​សប្បាយ​! មាន​តែ​ទៅ​ទាំងអស់​គ្នា​ហ្នឹងហើយ ! ភួង​ម្លិះ កែវ​នាំ​ដើរ​ចេញពី​ឆាក​តន្ត្រី​ជាមួយ​ឪពុក​ម្ដាយ ។ នឿ​ន និង កែម​ស្ទុះ​តាម អើត​មើល​ច័​ន្ទ្រ ធ្វើ​មុខជូរ​ទាំង​ពីរ​នាក់
កែម​៖ អុញ​! មិន​ទាន់​បាន​អញ្ជើញ​ច័​ន្ទ្រ​ឡើង​រាំ​ផង​! គេ​ទៅ​ផ្ទះ​វិញ​បាត់ !

នៅផ្ទះ​សា​ម៉​ន ។ សា​ម៉​ន មីង​ផៃ ភួង​ម្លិះ កែវ​ដើរ​ចូល​មក​ក្នុងផ្ទះ​។ មីង​ផៃ​កាន់​ស្បៃ​ពានា​បក់​បណ្ដើរ ទម្លាក់​កាបូប​លុយ
ផៃ​៖ ហ៊ើយ​! បុណ្យ​ភូមិ​ឆ្នាំ​នេះ​មនុស្ស​ច្រើន​ដល់​ហើយ ! ទម្រាំ​តែ​លោក​ទេស​ចប់ បែកញើស​ឡើង​ជោគ​ខ្លួន​ទៅ​ហើយ !
ភួង​ម្លិះ​៖ មក​ពី​ភូមិ​យើង​សម្បូរ​សប្បាយ​! ផល​ស្រូវ​ល្អ​ហ្នឹង​ណា​ម៉ែ​! បានជា​គ្រប់​គ្នា​រៀបចំ​បុណ្យ​ភូមិ​ធំដុំ​មនុស្ស​ច្រើន​យ៉ាងនេះ ! ខ្ញុំ​មិន​ទាន់​បាន​ដើរ​មើលគេមើលឯង​សព្វកន្លែង​ផង ! ពុក និង ម៉ែ​បបួល​មក​ផ្ទះ​បាត់​ទៅ​ហើយ !

សា​ម៉​ន​ដើរទៅ​អង្គុយ​នៅ​កៅអី​វែង លូក​យក​ខ្សៀរ​ថ្នាំ​មក​អុជ​ជក់​បណ្ដើរ
សា​ម៉​ន​៖ ពុក​មិន​ចង់​ឲ្យ​កូន​ឯង​នៅ​យូរ​ទេ​! វា​ចំណេញ​តែ​ភ្នែក​ពួក​អាក​ម្លោះ​ជ្រួលជ្រើម​អស់ហ្នឹង​! បាន​ប្រយោជន៍​ស្អី​ទៅ​! បាន​អុជ​ធូប​ហើយ ដូច​ជា​រួចរាល់​! ចាំបាច់​នៅ​យូរ​ធ្វើ​អី​! មើល​! ស្មានថា​ពុក​មិនដឹង​ហ្អី​! ពុក​នៅ​ឈរ​មើល​យូរហើយ ! មនុស្ស​មិន​បានការ​ដូច​អា ឆ័​យ ពុក​មិន​ចង់​ឲ្យ​មក​ធ្វើ​លេ​ម​លើ​ម​ដាក់​កូនស្រី​ពុក​ទេ​! បុណ្យស័ក្តិ​ត្រឹម​កូន​មេឃុំ​! មាន​ស្អី​គួរ​ឲ្យ​អស្ចារ្យ​ទៅ !

ផៃ​ទាញ​ផ្លិត​មក​បក់ និយាយ​បណ្តើរ
ផៃ​៖ មែនហើយ​! កូន​មេឃុំ​ធូរធា​ប្រហែល​អា​ឆ័​យ​នៅ​តែ​ម៉ែ​មើល​មិន​ចូល​ភ្នែក​ផង​! ទម្រាំ​ពួក​ល្ហេ​ម​ល្ហា​ម​ដូច​អរុណ និង ក្រុម​វា​នោះ​! មិន​ត្រូវ​យក​ខ្លួន​បៀត​ទេ ភួង​ម្លិះ​! ម៉ែ​ហាម​មុន​ឲ្យ​ហើយ​! កុំ​ចូល​ចិត្ត​រាប់រក​ពួក​ក្រីក្រ​អស់ហ្នឹង​ពេក​! វា​គ្មាន​បានការ​អី​ទេ !

ភួង​ម្លិះ​ធ្វើ​មុខ​អេះ​អុញ មើល​មុខ​ផៃ​បន្ដិច
ភួង​ម្លិះ​៖ អ្នកស្រុក​អ្នក​ភូមិ​ជាមួយ​គ្នា​សោះ​! ម៉េច​ក៏​រាប់រក​គ្នា​មិន​បាន​នោះ​ម៉ែ ? សុទ្ធតែ​ធ្លាប់​ស្គាល់គ្នា​តាំង​តែ​ពី​តូច​ដល់​ធំ​! មនុស្ស​យើង​គេ​ថា​ជួញ​មិត្ត​ជាង​ជួញ​សត្រូវ​ណា​ម៉ែ !
ផៃ​បើកភ្នែក​ធំ​ៗ​ដាក់​ភួង​ម្លិះ
ផៃ​៖ ណែ​! ណែ​! កូន​ឯង​កុំ​ពូកែ​វែកញែក​ពេក​! រឿង​រាប់​ញាតិ​ភូមិ​ផង​របង​ជាមួយ វា​ជា​រឿង​សម្រាប់​ចាស់​ៗ​ទេ ! តែ​រឿង​ក្រមុំ​-​កំលោះ ស្រី​និង​ប្រុស ! មិនបាច់​រាប់​ក៏​បាន​ដែរ​! ព្រោះ​វា​ជា​រឿង​មិន​សម​ភ្មែ​ក​គេ ! កូនស្រី​ត្រូវ​ចេះ​រក្សា​តម្លៃ​របស់​ខ្លួនឯង​! ត្រូវ​ចេះ​រក្សា​ឫកពារ​មាយា​ទ​ឲ្យ​ត្រឹមត្រូវ ! ទើប​វា​សម​ពូជ​សម​អម្បូរ​! ម៉ែចិញ្ចឹម​កូន​បែប​ស្រី​បុរាណ​ណ៎ា ! មិនមែន​បែប​ស្រី​សម័យ​ថ្មី​ទេ ! កុំ​ចង់​ធ្វើខ្លួន ធ្វើ​ឫក ធ្វើ​ពារ​តាម​គេ​តាម​ឯង​! ស្រី​ប្រុស​សិទ្ធិ​ស្មើគ្នា ចង់​រាប់ ចង់រក បណ្ដើរគ្នា​ទៅ​ណា​ក៏​បាន​តាម​ចិត្ត​នោះ​! ម៉ែ​មិន​បណ្ដោយ​កូន​យ៉ាងនេះ​ទេ !

ឮ​សូរ​សំឡេង​ថ្ងូរ​ពេញ​ក្នុងផ្ទះ មីង​ផៃ​ខ្លាច​ខ្មោច ស្ទុះ​ចុះ​ពីលើ​ក្ដារងឿ ប៉ះ​កាបូប​ធ្លាក់​រាយ​ប៉ាយ ចូល​ទៅ​អង្គុយ​ប្រជ្រៀត​ចំ​កណ្ដាល​ម្លិះ និង សា​ម៉​ន របៀប​ភ័យ​ខ្លាច
ផៃ​៖ ពុក​វា​! ជួយ​ស្ដាប់​ៗ! ដូច​ជា​ឮ​សូរ​សំឡេង​ស្អី !

មុខ​បន្ទប់​នាយ​ម៉ា​ប់ ។ សា​ម៉​ន​កាន់​ផ្គាក់​ឈាន​ចូល​លប​ៗ ចូល​ទៅ​ដល់​មុខ​បន្ទប់​ម៉ា​ប់​។ ផៃ កែវ​និង ម្លិះ​តោង​អាវ​សា​ម៉​ន​ពីក្រោយ​បន្ត​គ្នា​មួយ​ជួរ ធ្វើ​មុខ​ភ័យ​ខ្លាច​ដូច​គ្នា ។ ឮ​សូរ​សំឡេង​ថ្ងូរ​ចេញពី​ក្នុង​បន្ទប់ សា​ម៉​ន​លើក​ផ្គាក់​ប្រុង​រួច​ស្រេច មួល​សោរ​បើកទ្វារ​ចូល​ទៅ​លប​ៗ ឃើញ​ម៉ា​ប់​កំពុង​ដេក​មមើរ ថ្ងូរ រើខ្លួន​ពេញ​គ្រែ រួច​ក៏​ស្រែក

(​នៅ​មាន​ត​)