លោក Van Gaal ចង់​​ឲ្យ Man United ស្តារ​មុខ​មាត់​ពេល​ជួប Man City

លោក Louis van Gaal អ្នក​ចាត់​ការ​ទូទៅ​​របស់ក្រុម Manchester United បាន​ជំ​រុញ​ឲ្យ​កីឡាករ​របស់​លោក​បំភ្លេច​ការ​​ខក​ចិត្ត​ពី​ការ​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Europa League ក្រោម​ស្នា​ដៃក្រុម Liverpool តាម​រយៈ​ការ​​ផ្តួលក្រុម Manchester City ក្នុងការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​​។

manu-vangaalMan United បាន​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Europa League ក្នុង​វគ្គ​១៦ក្រុម​ចុងក្រោយ បន្ទាប់​ពី​​ការ​បញ្ចប់ក្នុងលទ្ធផល​ស្មើ ១-១ ក្នុងផ្ទះខ្លួន​ឯង​ពេល​ជួបក្រុម Liverpool កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍ បាន​ធ្វើ​ឲ្យ​ពួក​គេ​ចាញ់​ទាំង​ពីរ​ជើង​ក្នុង​លទ្ធ​ផល ៣-១​​។ ​ការ​ធ្លាក់​ចេញ​របស់​ពួក​គេ​បាន​កាត់​​ផ្តាច់​ក្តី​សង្ឃឹម​នៃការ​ឈ្នះកៅ​អី​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​រដូវកាល​ក្រោយ​តាម​រយៈ​ការ​ឈ្នះពាន Europa League ហើយ​​ស្រប​ពេលក្រុម Man United មានចំនួន​៤​ពិន្ទុ តាម​ក្រោយ​ក្រុម Man City ដែល​កំពុង​​​តែ​ឈរ​ក្នុង​ចំណាត់​​លេខ​៤​ដែល​ជា​កៅ​អី​ទៅ​ប្រកួត​វគ្គ​ជម្រុះ​​ចុង​ក្រោយ​គេ​​ក្នុង​ក្រប​ខ័ណ្ឌ Premier League លោក Van Gaal knows ដឹង​ថា ការ​បរា​ជ័យ​នៅកីឡ​ដ្ឋាន Etihad នៅ​ថ្ងៃ​អាទិត្យ​នេះ អាច​នឹ​ង​ផ្តាច់​ក្តី​សង្ឃឹម​របស់​ពួក​គេ​ទាំង​ស្រុង​។

លោក​បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួតនៅ​​កីឡ​ដ្ឋាន Old Trafford ថា៖ «យើង​ត្រូវ​តែ​ផ្តួល​ក្រុម Manchester City ពីព្រោះ​នោះគឺ​​ជា​ឱកាសមួយផ្សេង​ទៀត​ក្នុង​ការ​​ធ្វើ​ឲ្យ​ខ្លួន​យើង​ឈាន​ទៅ​ប្រកួតក្នុង​ក្រប​ខ័ណ្ឌ Champions League​»​។ ខណៈ​ដែល FA Cup បច្ចុប្បន្ន គឺ​ជា​ពាន​តែ​មួយ​ដែលក្រុម Man United អាច​ឈ្នះ លោក Van Gaal ត្រូវ​បាន​ចោទ​សួរ​​ថា ការ​រង​បរា​ជ័យ​ក្រោម​ស្នា​ដៃ​ក្រុម Liverpool បាន​បង្កើន​សម្ពាធ​ទៅលើ​​រូប​លោក និង​កីឡាករ​របស់​លោក ឬ​យ៉ាង​ណា​។ គ្រូ​បង្វឹក​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «សម្ពាធ​ក៏មាននៅ​ថ្ងៃ​នេះ​ផង​ដែរ​»​។ ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ នឹង​ចាប់​ផ្តើម​នៅម៉ោង​១១​យប់​៕
ការ​ជួប​គ្នា​បីលើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំងពីរ​

25.10.15 Manchester United 0-0 Manchester City
12.04.15 Manchester United 4-2 Manchester City
02.11.14 Manchester City 1-0 Manchester United