ដែល​ញាំ​បាយ​ឆាណែម​សាច់​ជ្រូក​ ឬ(បាយណែម)​ អត់​?​

តោះ​ ! ​មក​សាកល្បង​ធ្វើ​ម្ដង​មើល​ ឆ្ងាញ់​ប៉ុណ្ណា​ដែរ ​?

‪​គ្រឿង​ផ្សំ‬‬​

– បាយ​អង្ករផ្កា​ម្លិះ ​២​ចាន​ចង្កិះ​

– ណែម​សាច់ជ្រូក ​កន្លះ​ចាន​ចង្កឹះ​

– ពងទា​ ២​គ្រាប់​

– ខ្ទឹម​បារាំង ​ហាន់​ជា​សរសៃ​ល្អិតៗ ​១​ដុំ​តូច​​

– ស្លឹក​ខ្ទឹម ​ហាន់​ខ្លី​ល្មម ​២ស្លាប​ព្រា​បាយ​

– ខ្ទឹម​សចិ​ញ្រ្ចាំ ​២​ស្លាប​ព្រាបាយ​

– ម្ទេស (តូចៗ) ១០ផ្លែ

– ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ

– ប្រេងខ្យង ១ស្លាបព្រាបាយ

– ប្រេងឆា ៣ស្លាបព្រាបាយ

– ស្ករស ១ស្លាបព្រាកាហ្វេ

– ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ

ដែល​ញាំ​បាយ​ឆាណែម​សាច់​ជ្រូក​ ឬ(បាយណែម)​ អត់​?​

‪របៀបធ្វើ‬‬

– ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស និងម្ទេសបំពងអោយប្រែពណ៌បន្តិច សឹមដាក់ ណែម ខ្ទឹមបារាំង និង ពងទាឆាចូលគ្នាប្រហែល ១ទៅ២នាទី។

– ដាក់បាយចូល ឆាជាមួយគ្នាឱ្យសព្វ បន្ថែមរសជាតិដោយ ទឹកស៊ីអ៊ីវ ប្រេងខ្យង ស្ករ និងម្រេច ឆាឱ្យឆ្អិន។

– ដាក់ស្លឹកខ្ទឹម ឆាឱ្យសព្វ ភ្លក្សរសជាតិតាមចំណង់ចំណូលចិត្ត ជាការស្រេច៕

ប្រភព៖ cool1007

  • ដែល​ញាំ​បាយ​ឆាណែម​សាច់​ជ្រូក​ ឬ(បាយណែម)​ អត់​?​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ចំនេះដឹង
Tags: