​ស្នងការ​រង​ខេត្ដរតនគិរី​ម្នាក់​ត្រូវ​ នារី​វ័យក្មេង​ចោទប្រកាន់​រំលោភ​ បំពាន​លើ​រាង​កាយ​នាង​!

​ខេត្ដរតនគិរី​ ៖​ នារី​វ័យក្មេង​សាច់​សខ្ចី​ សម្រស់​ផូរផង់​ម្នាក់​បាន​ចោទប្រកាន់​ទៅ​ លើ​ស្នងការ​រង​ខេត្ដរតនគិរី​ម្នាក់​ថា​បាន​ រំលោភ​បំពាន​លើ​រូបរាង​កាយ​របស់​នាង​ ហើយ​បាន​ទាមទារ​ឱ្យ​លោកស្នងការ​រង​ រូប​នេះ​ផ្ដល់​សំណង​ជំងឺ​ចិត្ដ​ចំនួន​៤​ពាន់​ ដុល្លារ​ ។​ ក៏​ប៉ុន្ដែ​ករណី​នេះ​ត្រូវ​បាន​លោក​ ស្នងការ​រង​រូប​នេះ​បដិសេធ​ថា​ ការ​ចោទ​ ប្រកាន់​របស់​នារី​ខាងលើ​នេះ​ពុំ​មែន​ជា​ ការ​ពិត​នោះ​ទេ​ តែ​សកម្មភាព​និង​ទ​ង្វើ​ ដែល​នាង​បាន​ធ្វើ​ជា​អំពើ​ឆបោក​ចង់បាន​ ប្រាក់​របស់​លោក​តែ​ប៉ុណ្ណោះ​ ។​

​នារី​វ័យក្មេង​ដែល​គេ​ស្គាល់ឈ្មោះ​លី​ ស្រី​ភាព​ អាយុប្រមាណ​ជាង​២៧​ឆ្នាំ​ មាន​ ទីលំនៅ​ភូមិ​រោង​ម៉ាស៊ីន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោ​ភ​ណ​ ខេត្ដបន្ទាយមានជ័យ​ បាន​អះអាង​ថា​ លោក​តេ​ង​ ប៉ុន​ថុ​ន​ ស្នង​ ការ​រង​ខេត្ដរតនគិរី​បាន​រំលោភ​បំពាន​ លើ​រូបរាង​កាយ​របស់​នាង​នៅ​ក្នុង​អំឡុង​ ដែល​នាង​មក​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​ របស់​លោកស្នងការ​រង​រូប​នេះ​។​

​តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​ម្នាក់​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដរតនគិរី​ បានឱ្យ​ដឹង​ថា​ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ នេះ​គេ​ឃើញ​នារី​វ័យក្មេង​ឈ្មោះ​លី​ ស្រី​ ភាព​ បាន​ចូល​មក​ការិយាល័យ​ប្រឆាំង​ ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដរតនគិរី​។​ កាល​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ ជួញដូរ​មនុស្ស​របស់​នារី​វ័យក្មេង​ខាងលើ​ នេះ​ក្នុង​បំណង​មក​ប្ដឹង​ដល់​លោកស្នងការ​ រង​តេ​ង​ ប៊ុ​ន​ថុ​ន​ ឱ្យ​សងជំងឺចិត្ដ​ជា​ប្រាក់​ ចំនួន​៤​ពាន់​ដុល្លារ​ថ្នូរ​នឹង​ការ​រំលោភ​ បំពាន​លើ​រូបរាង​កាយ​របស់​នាង​ ក្នុង​ អំឡុង​ពេល​នាង​មក​បម្រើ​ការងារ​នៅ​ ក្នុងផ្ទះ​របស់​លោកស្នងការ​រង​ម្នាក់​នេះ​។​
​ប្រភព​ពី​មន្ដ្រី​ដដែល​បាន​បន្ដ​ថា​ នារី​ វ័យក្មេង​ខាងលើ​នេះ​ពុំ​បាន​ដាក់​ពាក្យ​ បណ្ដឹង​ជា​លាយលក្ខណ៍អក្សរ​នោះ​ទេ​ តែ​ គេ​ដឹង​ថា​ នារី​រូប​នេះ​មាន​បណ្ដាញ​ផ្សព្វ​ ផ្សាយ​ចំនួន​៥​អង្គភាព​បាន​នៅ​ពីក្រោយ​ ខ្នង​រូប​នាង​ ។​

​ទាក់ទិន​នឹង​ករណី​នេះ​ការិយាល័យ​និពន្ធ​ កាសែត​នគរវត្ដ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​ មីនា​ ឆ្នាំ​២០១៦​ មិន​អាច​ទាក់ទង​តាម​ ទូរស័ព្ទ​នាង​ លី​ ស្រី​ភាព​ ដើម្បី​លម្អិត​ ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​បាន​ទេ​ដោយ​ ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ ។​
​ជុំវិញ​រឿង​ខាងលើ​នេះ​លោកស្នងការ​ រង​តេ​ង​ ប៊ុ​ន​ថុ​ន​ បាន​ប្រាប់​អ្នក​យក​ព័​ត៌​ មាន​នគរវត្ដ​ប្រចាំ​ខេត្ដរតនគិរី​ឱ្យ​ដឹង​ថា​ ការ​ចោទប្រកាន់​របស់​នារី​ខាងលើ​នេះ​ គឺ​ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ​ ។​ ការ​ពិត​គឺ​ ស្ដ្រី​ម្នាក់​នេះ​មាន​ចេតនា​ប្រើ​វិធី​ថោក​ ទាប​ដើម្បី​ចង់បាន​លុយ​ចំនួន​៤​ពាន់​ដុល្លារ​ របស់​លោក​តែ​ប៉ុណ្ណោះ​តាម​រយៈ​ការ​ គំរាមកំហែង​ចុះ​ផ្សាយ​តាម​ប្រព័ន្ធ​ព័​ត៌​ មាន​ ។​

​លោកស្នងការ​រង​រូប​នេះ​បាន​បញ្ជាក់​ ថា​ សកម្មភាព​និង​ទ​ង្វើ​របស់​នាង​រី​ខាង​ លើ​នេះ​គឺ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្ដិយស​ របស់​លោក​យ៉ាងធ្ងន់ធ្ងរ​ហើយ​លោក​នឹង​ មាន​វិធានការ​ប្ដឹង​នារី​ម្នាក់​នេះ​ដើម្បី​ ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

​លោកស្នងការ​រង​តេ​ង​ ប៊ុ​ន​ថុ​ន​ បាន​ បន្ដ​ថា​ កន្លង​មក​ស្ដ្រី​ម្នាក់​នេះ​បាន​មក​សុំ​ ស្នាក់​នៅ​អាស្រ័យ​មើលថែ​ទាំង​កូន​ក្មេង​ ២​នាក់​នៅផ្ទះ​(​ក្រុមហ៊ុន​)​របស់​លោក​ មាន​រយៈពេល​៦​ខែ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​ ២២​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ពេល​មក​សុំ​ ស្នាក់​នៅ​នោះ​ក៏​មាន​លិខិត​ស្នាម​និង​មាន​ ការ​ឯកភាព​ឱ្យ​នាង​សាកល្បង​ការងារ​ យ៉ាង​ត្រឹមត្រូវ​ទៀត​ផង​ ។​ ក៏​ប៉ុន្ដែ​ស្ដ្រី​រូប​ នេះ​បំពេញការងារ​បាន​តែ​រយៈពេល​៣​ខែ​ ប៉ុណ្ណោះ​ក៏​បាន​លួចរ​ត់ទៅ​ផ្ទះ​វិញ​ដោយ​ គ្មាន​ការ​អនុញ្ញាត​និង​ប្រាប់​ម្ចាស់ផ្ទះ​មួយ​ ម៉ាត់​ក្រោម​ការ​អះអាង​ថា​ នាង​ឈឺ​ ។​

​លោក​បាន​បន្ដ​ថា​ ក្រោយមក​ក៏​បាន​ លេចមុខ​នារី​រូប​នេះ​និង​សំឡេង​តាម​ទូរ​ ស័ព្ទ​មក​សុំ​ការងារ​ធ្វើ​បន្ដ​ទៀត​ ប៉ុន្ដែ​ពេល​ នោះ​លោក​មិន​បាន​អនុញ្ញាត​ឱ្យធ្វើ​ការ​ ងារ​វិញ​ទេ​ ព្រោះ​លោក​បាន​រក​បុគ្គលិក​ ថ្មី​បាន​ទៅ​ហើយ​។​ ការ​បដិសេធ​មិន​ទទួល​ យក​ស្ដ្រី​រូប​នេះ​មក​ធ្វើការ​វិញ​អាច​ជា​ ប​ច័យ​នាំ​ឱ្យ​នាង​ខឹង​នឹង​លោក​ហើយ​ក៏​រក​ វិធី​រៀបចំ​គម្រោង​ធ្វើបាប​លោក​តែ​ម្ដង​ ទៅ​ ។​

​យ៉ាងណា​ក៏​ដោយ​ករណី​នេះ​ដើម្បី​ឱ្យ​ មាន​យុត្ដិធម៌​តាម​ផ្លូវច្បាប់​ស្មើមុខ​ស្មើ​ មាត់​គ្នា​ លោកស្នងការ​ខេត្ដរតនគិរី​គួរ​ តែ​កោះ​អញ្ជើញលោក​តេ​ង​ ប៊ុ​ន​ថុ​ន​ ស្នង​ ការ​រង​និង​នារី​លី​ស្រី​ភាព​ទៅ​អង្គុយ​ទល់​ មុខ​គ្នា​ដើម្បី​ដោះស្រាយ​រក​ការ​ពិត​កុំឱ្យ​ ខូច​ពូជ​ដល់​មន្ដ្រី​នគរបាល​ជាតិ​ទូ​ទាំង​ ប្រទេស​ ប្រសិនបើ​គ្មាន​ករណី​ដូច​ការ​ ចោទប្រកាន់​របស់​នារី​ខាងលើ​នេះនោះ​ ទេ​ ៕​ វុ​ទ្ធ​ ឦសាន​
ខឹងប្តីចុះចោលនារីចិត្តខ្លាំងហ៊ានយកដុំថ្មមកវាយក្បាលខ្លួនឯងសំលាប់ខ្លួនបង្កអោយមានការភ្ញាក់ផ្អើល!

ប្រភព៖ Nokorwatnews

  • ​ស្នងការ​រង​ខេត្ដរតនគិរី​ម្នាក់​ត្រូវ​ នារី​វ័យក្មេង​ចោទប្រកាន់​រំលោភ​ បំពាន​លើ​រាង​កាយ​នាង​!已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:កំសាន្ត
Tags: