សុភ័ក្ត្រ កុសុម៉ា ឆក់បានតំណែង ពិធីការិនីនៅបាយ័ន

ភ្នំពេញៈ តារាចម្រៀងដែលរះលើវិថីសិល្បៈ តាំងពីកុមារភាព កញ្ញា សុភ័ក្ត្រ កុសុម៉ា បានបង្ហើបឲ្យដឹងថា សន្ទុះការងាររបស់នាង ពេលនេះ គឺជោគជ័យខ្លាំងជាងមុន ដោយយីអ៊ុនរបស់នាង ហាក់លោតឡើងជាលំដាប់ តួយ៉ាងកាលពីពេលថ្មីៗ កន្លងទៅនេះ នាងក៏មានសំណាងឆក់ បានតំណែងជាពិធីការិនី នៅស្ថានីយទូរទស្សន៍បាយ័ន ដែលត្រៀមដំណើរការ នៅក្រោយចូលឆ្នាំប្រពៃណីខ្មែរ ខាងលើមុខនេះ ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទថ្មីៗនេះ តារាចម្រៀងរូបស្អាត កញ្ញា សុភ័ក្ត្រ កុសុម៉ា បានប្រាប់ឲ្យដឹងថា សន្ទុះការងារសិល្បៈរបស់នាង នាពេលបច្ចុប្បន្ននេះ ទទួលបានជោគជ័យ ច្រើនជាងមុន ១សប្តាហ៍ៗគឺរវល់ពេញតែម្តង ហើយអ្វីដែល ជាសមទ្ធិផលថ្មី របស់នាងគឺ ថ្មីៗនេះនាងត្រូវបាន អ្នកដឹកនាំកម្មវិធីកម្សាន្ត នៅបាយ័ន ផ្តល់ឱកាសឲ្យនាង សាកល្បងធ្វើជាពិធីការិនី នាងចាប់អារម្មណ៍ ហើយក៏ស្រវ៉ាយក ឱកាសនេះតែម្តងទៅ ។

តារាចម្រៀងរូបនេះ បានប្រាប់ទៀតថា បើតាមសម្តីអ្នកដឹកនាំ បានប្រាប់ថា នាងអាចមានឱកាស កាន់កម្មវិធី នៅបាយ័ន ប្រហែលជា២ទៅ៣ ដោយសុទ្ធសឹងតែជាកម្មវិធី បែបយុវវ័យ កម្មវិធីចាប់ផ្តើមដំណើរការ ទៅនៅក្រោយ ឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ខាងមុខនេះហើយ។ ដោយឡែកបើនិយាយ ពីការរំពឹងទុកទៅ លើភាពជោគជ័យ លើអាជីពជាពិធីការិនីថ្មីៗនេះ នាងនៅមិនទាន់ដឹងថា យ៉ាងណាទេ ព្រោះអាស្រ័យលើ ទស្សនិកជនទស្សនា ហើយដាក់ពិន្ទុ ប៉ុន្តែសម្រាប់នាងគឺនឹងខំប្រឹង ឲ្យអស់ពីសមត្ថភាព ដោយសារអាជីពជាពិធីការិនីនេះ គឺជាការងារសិល្បៈថ្មីបទពិសោធន៍ថ្មី សម្រាប់នាង ៕

សុភ័ក្ត្រ កុសុម៉ា ឆក់បានតំណែង ពិធីការិនីនៅបាយ័ន

សុភ័ក្ត្រ កុសុម៉ា ឆក់បានតំណែង ពិធីការិនីនៅបាយ័ន

សុភ័ក្ត្រ កុសុម៉ា ឆក់បានតំណែង ពិធីការិនីនៅបាយ័ន