បែកធ្លាយព័ត៌មាន តារាក្បាច់គុន Wu Jing វាយប្រពន្ធដល់ថ្នាក់ លែងលះគ្នា

បណ្ដាញព័ត៌មាននានា របស់ចិនបានឲ្យដឹងថា បើទោះបីជាមើលខាងក្រៅឃើញថា មានសុភមង្គលក៏ពិតមែន តែការពិតតារាសម្ដែងល្បីឈ្មោះចិន Wu Jing គឺជាបុរសចូលចិត្តប្រើ អំពើហិង្សានៅក្នុងគ្រួសារ។

បណ្ដាញព័ត៌មាន Xinhua ថ្ងៃទី ១៧ខែមីនាបានរាយការណ៍ថា តារាសម្ដែងប្រុស Wu Jing បានលែងលះប្រពន្ធរបស់ខ្លួនគឺពិធីការិនី Xie Nan កាលពីឆ្នាំមុន។ ព័ត៌មានបានទម្លាយថា ដោយសារតែខ្លាចរឿងគ្រួសារ ជះឥទ្ធិពលអាក្រក់លើការងារ ទើបអ្នកទាំង២សម្រេចចិត្ត លាក់បាំងរឿងនេះ ចាំដល់មានឱកាសសមរម្យ ទើបប្រកាសជាផ្លូវការ។

 “Wu Jing គឺជាតារាសម្ដែង ល្បីឈ្មោះរបស់ចិន។ លោកបានរៀប អាពាហ៍ពិពាហ៍ជាមួយ Xia Na កាលពីឆ្នាំ ២០១៤ និងមានកូនប្រុសជាមួយគ្នាម្នាក់។ យ៉ាងណាក៏ដោយ រស់នៅជាមួយគ្នាបានតែ១ឆ្នាំ អ្នកទាំង២បានចែកផ្លូវគ្នាព្រោះ Wu Jing មានចរិតក្រាញអំណាច រីឯប្រពន្ធវិញគឺជាមនុស្ស ដែលមិនចូលឲ្យគេគាបសង្កត់។ រវាងអ្នកទាំង២បាន កើតមានអំពើហិង្សា។ តារាសម្ដែងអាយុ៤១ឆ្នាំ ឧស្សាហ៍វាយប្រពន្ធនៅ ពេលផ្ទុះកំហឹងម្ដងៗ” ។ ប្រភពរបស់ Xinhua ឲ្យដឹង។

នៅពេលអ្នកកាសែតទាក់ទងទៅ ដំបូងឡើយ តំណាងរបស់ Wu Jing បានរក្សាភាពស្ងៀមស្ងាត់។ ក្រោយមកមនុស្សរូបនេះ បានចេញមុខបដិសេធ៖ “ព័ត៌មានខាងលើគឺមិនពិត ខ្ញុំមិនទាន់ឮគាត់និយាយពីរឿងនេះទេ”។

Wu Jing និង ពិធីការិនីទូរទស្សន៍ Xia Nan បានប្រកាសពីចំណងស្នេហារបស់ខ្លួនក្នុងឆ្នាំ ២០១២។ ខែមករា ឆ្នាំ ២០១៤ អ្នកទាំង២បានរៀបមង្គលការ នៅទីក្រុងប៉េកាំង។ ខណៈពេលនោះ Wu Jing កំពុងរងរបួសដូចនេះត្រូវ ប្រើឈើច្រត់ថ្ងៃមង្គលការ។ ថ្ងៃ ២៥ ខែសីហាឆ្នាំ ២០១៤ អ្នកទាំង២ បានស្វាគមន៍បុត្រទីមួយរបស់ខ្លួន ៕

បែកធ្លាយព័ត៌មាន តារាក្បាច់គុន Wu Jing វាយប្រពន្ធដល់ថ្នាក់ លែងលះគ្នា

បែកធ្លាយព័ត៌មាន តារាក្បាច់គុន Wu Jing វាយប្រពន្ធដល់ថ្នាក់ លែងលះគ្នា

ប្រភព៖ សប្បាយ