ចំណុច​ហាមឃាត់! បើ​ចង់ឱ្យ​សម្រស់​ស្រស់ស្អាត​បានយូរ​

ចំណាយលុយ ទិញ​គ្រឿងសម្អាងថ្លៃៗក៏​ច្រើន ខិតខំ​ថែរក្សា​សម្រស់​តាម​ធម្មជាតិ​ក៏មាន តែ​ហេតុ​អី​ក៏​មើលទៅ​ដូច​ជាមាន​ភាពប្រែប្រួល​តិច​ម៉េះ្ល បើ​ប្រៀបធៀប​ទៅនឹង​អ្នកផ្សេង​ដែល​ថែទាំ​សម្រស់​តាម​វិធី​ដូចគ្នា។ ទ្រាំ​មិនបាន​ទើប​ទៅ​លួច​សួរ​គេ ហើយ​បើតាម​ស្តាប់​ពី​របៀប​នៃ​ការប្រើប្រាស់​ក៏​មិន​មានអី​ខុសគ្នា​ដែរ តែ…លុះដល់​គេ​និយាយ​ពី​ចំណុច​មួយចំនួន​ដែល​គេ​តែង​ចៀសវាង​ទើប​ភ្ញាក់ខ្លួន ព្រើត​តែម្តង ព្រោះតែ​ខ្លួនឯង​មិនដែល​គិតដល់​ចំណុច​នេះ​ទាល់តែសោះ។ គេ​ប្រាប់ថា បើ​ចង់​ស្រស់ស្អាត​ដូច​គេ​ត្រូវ​ចៀស​ចេញពី​ចំណុច​ហាមឃាត់​មួយចំនួន​ដូចជា៖

    ប្រើ ផលិតផល​ដាក់​ក្រឡ ៈ ផលិតផល​មួយចំនួន​ដែល​ប្រើ​ដើម្បី​ពន្យារ​ភាព​ចាស់ មាន​ផ្ទុក Antioxidants ហើយ​សារធាតុ​នេះ នឹង​សាយភាយ​ចេញ ឬ​ខូចគុណភាព​នៅពេលដែល​វា​ត្រូវ​ថ្ងៃ ឬ​ខ្យល់​ញឹកញាប់​ពេក។ និយាយ​ដល់​ចំណុច​នេះ អ្នក​ពិតជា​បាន​ជ្រាប​ហើយ​ថា ប្រសិនបើ​វា​ត្រូវបាន​វិច​ខ្ចប់​នៅក្នុង​ក្រឡ​នោះ ការ​ត្រូវ​ខ្យល់ ឬ​ត្រូវ​ថ្ងៃ គឺ​ពិតជា​មិនអាច​គេចផុត​ឡើយ។

    ត្បិតត្បៀត​ពេលវេលា​សម្រាក ៈ អ្នកណា​មិនដឹងថា​ការ​សម្រាក​គ្រប់គ្រាន់​ជួយ​ឱ្យ​អ្នក​ស្រស់ស្រាយ ទឹកមុខ​ស្រស់ថ្លា ស្បែក​តឹង​ណែន តែបើ​អ្នក​មានគំនិត​ត្បិតត្បៀត​ពេល​សម្រាក​យកទៅ​ធ្វើ​អ្វី​ផ្សេង​នោះ​ធានាថា ស្បែក​ស្លេកស្លាំង រង្វង់​ភ្នែក​ខ្មៅ​នឹង​មក​ធ្វើជា​មិត្ត​របស់​អ្នក​ជាក់​ជាមិនខាន​ឡើយ។

    គេងលើ​ស្រោមខ្នើយ​ដេរ​ពី​ក្រណាត់​កូ​តុងៈ បើ​និយាយ​ដល់​ការ​គេង អ្នក​ពិតជា​មានពេលខ្លះ​ភ្លាត់ស្នៀត​គេង​ផ្កាប់មុខ​ទៅលើ​ខ្នើយ​ជាមិនខាន ហើយ​អាការ​ដែល​ភ្លាត់ស្នៀត​ហ្នឹងហើយ​ដែល​ធ្វើឱ្យ​ស្បែក​ឡើង​ជ្រួញ ដោយ-សារ​តែ​ក្រណាត់​ប្រភេទ​នេះ​បាន​ស្រូបយក​ជាតិ​ទឹក​ប្រូ​តេ​អុ​ី​ន​ចេញពី ស្រទាប់​ស្បែក។ ដូច្នេះ​ដើម្បី​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ អ្នកមាន​ជំនាញ​ផ្នែក​ថែរក្សា​សម្រស់​បាន​បង្ហើប​ឱ្យដឹងថា អ្នក​គួរតែ​ឈប់​ប្រើ​ស្រោមខ្នើយ​ដែល​ដេរ​ដោយ​ក្រណាត់​កូ​តុង ហើយ​ងាក​មក​ប្រើ​ស្រោមខ្នើយ​ដែល​ផលិត​ពី​ក្រណាត់​សាតាំង ឬ​ក្រណាត់​ព្រែ​វិញ។ សូម​ឧស្សាហ៍​បោក​សម្អាត​ស្រោមខ្នើយ ដើម្បី​កម្ចាត់​មេរោគ​ចេញ​ផង។

  និយាយ​ទូរស័ព្ទ​ច្រើនពេក ៈ គួរឱ្យ​ឆ្ងល់​ដែរ គ្រាន់តែ​និយាយ​ទូរស័ព្ទ ហេតុ​អី​ត្រូវ​ចាត់​ចូល​ជា​ចំណុច​ហាមឃាត់​ដែរ? មិនមែន​ហាម​មិនឱ្យ​និយាយ​ទូរស័ព្ទ​នោះទេ គ្រាន់តែ​មិន​ចង់ឱ្យ​និយាយ​ច្រើនពេក ព្រោះថា​ទូរស័ព្ទ​អ្នក​អាច​នឹង​ផ្ទុកមេរោគ​តូច​ល្អិត​ជាច្រើន​ប្រភេទ​នៅលើ នោះ ហើយ​ពេលដែល​អ្នកយក​វា​មក​ដា​ក់ជាប់​ស្បែ​កមុខ​ច្រើនដង​ពេក​នោះ មេរោគ​ទាំងនោះ​ក៏មាន​ឱកាស​តោង​ជាប់​ស្បែក ធ្វើឱ្យ​ស្បែក​ងាយ​កើតមុន​ជាដើម។ ចំពោះ​ដំណោះស្រាយ​គឺ​ងាយ​បំផុត​ហើយ គ្រាន់តែ​ព្យាយាម​ប្រើ​កាស ឬ​បើក​អូ​ប៉ា​ល័​រ (Speaker) ទៅជា​ការ​ស្រេច​បាត់ទៅហើយ។

    ប្រើ​ផលិតផល ចម្រុះ ៈ អ្នក​ដែលមាន​ផ្ទៃមុខ​ស្រស់ស្អាត​គេ​មិនដែល​ប្រើ​ផលិតផល​នេះ​បន្តិច​នោះ បន្តិច​តាមតែ​គេ​ថា​នោះទេ បើ​គេ​រកឃើញ​ផលិតផល​ណា​ដែល​ល្អ​សម្រាប់​គេ​ហើយ​នោះ គឺ​គេ​មិន​ងាយ​ទៅរក​របស់​ថ្មី​មក​សាកល្បង​ទៀត​នោះទេ ព្រោះ​សម្រស់​គឺ​សំខាន់បំផុត​សម្រាប់​រូបគេ៕

ប្រភព៖ lareine

  • ចំណុច​ហាមឃាត់! បើ​ចង់ឱ្យ​សម្រស់​ស្រស់ស្អាត​បានយូរ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: