គន្លឹះ ៤យ៉ាង ទទួលបានក្រចកដៃដ៏ស្រស់ស្អាត

ក្រចកដៃជាផ្នែកមួយនៃសម្រស់សម្រាប់នារីៗគ្រប់រូប។ហេតុដូច្នេះហើយបានជានារីគ្រប់គ្នាប្រថ្នាចង់បាន នៅសម្រស់ក្រចកដ៏ស្រស់ស្អាតដោយ មិនមានស្នាមប្រេះឬ លឿងឡើយ ។ ស្ត្រី ភាគច្រើនតែងតែយកចិត្តទុកដាក់ទៅលើសម្រស់ក្រចករបស់ខ្លួនជាប្រចាំជាពិសេស​លើ​ផ្នែកអនាម័យ។តើគួរតែយកចិត្តទុកដាក់យ៉ាងណាទៀតដើម្បីទទួលបាននៅសម្រស់​ក្រចក​ស្រស់ស្អាត ? ខាងក្រោមនេះ គឺជាវិធីសាស្រ្តងាយៗក្នុងការរក្សាសម្រស់ក្រចករបស់អ្នក ៖ តម្រឹមក្រចកឱ្យបានខ្លី សមល្មម​ និងងាយស្រួលក្នុងការ​ធ្វើការងារ ផ្សេងៗ ។ សម្រាប់​ស្រ្តីដែលចូលចិត្តទុកក្រចកវែងគួរតែសម្អាតវាឱ្យបានស្អាត ជាប្រចាំជៀសវៀងការ​ជាប់ធូលីដីដែលមានក្នុងក្រចកដែលបង្កទៅជាមេរោគ ។ ប្រសិន បើអ្នកចង់ជូតសម្អាតក្រចក អ្នកគួរតែជ្រើសរើសនូវទឹកសម្អាតក្រចកដែលល្អ ហើយមិនបណ្តាលឱ្យក្រចកដៃរបស់អ្នកលឿងឡើយ ។ នៅពេលជូត សម្អាតនេះ អ្នកគួរតែយកចិត្តទុកដាក់មិនគួរឱ្យក្រចករបស់អ្នកស្ងួតនោះទេ ។ ដើម្បីជួយឱ្យក្រចកដៃរបស់អ្នកមានសុខភាពល្អ អ្នកគួរតែយកដៃ របស់អ្នកត្រាំទឹក​ក្តៅ​អ៊ុនៗ ហើយដុស សម្អាតវាជាមួយនិងសាប៊ូដែលមិនមានជាតិកាត់ខ្លាំង ដើម្បីដុស​សម្អាតធូលីដីដែលជាប់នៅក្នុងក្រចក ។លាបទឹកថ្នាំរក្សាក្រចក ដើម្បីឱ្យក្រចកស្អាតស្រស់ស្អាត និងមានពណ៌ផ្កាឈូក ។ ប្រសិនបើអ្នកមិនចង់លាបនោះទេ អ្នកអាចជ្រើសរើសនៅ វិធី សាស្រ្តផ្សេងៗទៀត​ក្នុង​ការរក្សាសម្រស់ក្រចកដៃ ៕

ប្រភព៖ iknow

  • គន្លឹះ ៤យ៉ាង ទទួលបានក្រចកដៃដ៏ស្រស់ស្អាត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: