eX Concept គំរូ​រថយន្ត ​SUV មិន​ប្រើ​ស៉ាំង​ថ្មី​របស់​​ Mitsubishi

ដោយ​សង្កេត​ឃើញ​ពី​​ផល​ប៉ះ​ពាល់​ពី​ការ​ប្រើប្រាស់​រថយន្ត​ប្រើប្រាស់​សាំង​ចំពោះ​បរិស្ថាន ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​បាន​កំពុង​តែ​ងាក​ទៅ​រក​ការ​​ផលិត​រថយន្ត​ប្រើប្រាស់​អគ្គិសនី​ជំនួស ជាក់​ស្ដែង​ក្រុមហ៊ុន Mitsubishi ទើប​តែ​បង្ហាញ​ពី​គំរូ​ផលិត​ផល​រថយន្ត​ប្រភេទ SUV ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា ex Concept ។

បើ​តាម​ការ​បញ្ជាក់​របស់ Mitsubushi បាន​ឲ្យ​ដឹង​ថា ex Concept នឹង​មិន​ប្រើប្រាស់​សាំង​នោះ​ទេ ដោយ​ប្រើប្រាស់​អគ្គិសនី​ជំនួស​វិញ ហើយ​វា​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​អគ្គិសនី​តាម​រយៈ​ Wireless​ ផង​ដែរ ។ ក្នុង​ការ​បញ្ចូល​ថាមពល​ម្ដង ex Concept អាច​រត​់ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង 400 គីឡូម៉ែត្រ ដែល​វា​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ផង​ដែរ។

ងាក​មក​មើល​រូបរាង​របស់​វា​វិញ​គឺ​ពិត​ជា​មិន​ធម្មតា​នោះ​ទេ ដោយ​វា​ត្រូវ​បាន​រចនា​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ពី​​ក្រុម​អ្នក​រចនា​របស់ Mitsubishi ដែល​ធ្វើ​ឲ្យ​រូបរាង​របស់​វា​អាច​និយាយ​បាន​ថា​ជា​កម្រិត​ high-class តែ​ម្ដង៕

ប្រែសម្រួល ៖ ជលស័យ

  • eX Concept គំរូ​រថយន្ត ​SUV មិន​ប្រើ​ស៉ាំង​ថ្មី​របស់​​ Mitsubishi已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:បច្ចេកវិទ្យា
Tags: