អតីត​តារា​ឆ្នើម​ដែល​ធ្លាប់​ឈ្នះពាន​យ៉ាង​ច្រើន​ជាមួយ​ Man Utd រូប​នេះ​បង្ហើប​រឿង​មួយ​ដែល​គាត់​គិត​ថា​ស្ដាយ​

អតីត​កីឡាករ​ឆ្នើម​ដែល​ធ្លាប់​ឈ្នះ​ពាន​ចំនួន​៣៤​ជាមួយ​ក្លឹប​ Manchester United គឺ​ Ryan Giggs បាន​បង្ហើប​ពី​រឿង​មួយ​ដែល​គាត់​គិត​ថា​សោក​ស្ដាយ​ទៅ​ប្រាប់​គេហទំព័រ​ Telegraph ។

ដោយ​គាត់​បាន​និយាយ​ថា​ « កូន​ប្រុស​ខ្ញុំ​គេ​មិន​បាន​ឃើញ​ការ​លេង​ដ៏​ល្អ​របស់​ខ្ញុំ​កាល​ពី​មុន​ទេ​ គេ​បាន​ឃើញ​ត្រឹម​ការ​ប្រកួត​របស់​ខ្ញុំ​ប្រមាណ​ជា​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ » ។

Giggs បន្ត​ថា​ « ដូចនេះ​គេ​មិន​បាន​ទុក​ខ្ញុំ​និមិត្តរូប​ទេ​ ហើយ​ Neymar គឺ​ជា​តារា​សំណព្វចិត្ត​ បន្ទាប់​មក​គឺ​ Cristiano Ronaldo និង​ Messi ។ ខ្ញុំ​ធ្លាប់​និយាយ​ប្រាប់​គេ​ថា​ខ្ញុំ​ធ្លាប់​លឿន​ជាង​ Messi តែ​គេ​និយាយ​ថា​ខ្ញុំ​មិន​អាច​ទេ​ ដូចនេះ​ខ្ញុំ​ពិត​សោក​ស្ដាយ​ខ្លាំង​ណាស់​ដែល​មិន​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​ការ​ពិត​ » ។

គួរ​រំលឹក​ថា​ Ryan Giggs ធ្លាប់​ចំណាយ​ពេល​២៣​ឆ្នាំ​ជាមួយ​ក្លឹប​ Man Utd ដោយ​គាត់​បាន​ជួយ​ Man Utd ឈ្នះ​ពាន​ Premier League ចំនួន​១៣​លើក​ , ពាន​ UEFA Champion League ចំនួន​២​លើក , FA Cup ចំនួន​៤​លើក​ , FA Community Shield ចំនួន​៩​លើក​ , Football League Cup ចំនួន​៣​លើក​ និង​ពាន​ UEFA Super Cup , Intercontinental Cup , FIFA Club World Cup ចំនួន​១​លើក​ដូច​គ្នា ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អតីត​តារា​ឆ្នើម​ដែល​ធ្លាប់​ឈ្នះពាន​យ៉ាង​ច្រើន​ជាមួយ​ Man Utd រូប​នេះ​បង្ហើប​រឿង​មួយ​ដែល​គាត់​គិត​ថា​ស្ដាយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:កំសាន្ត
Tags: