ចេះ​មែន​! ដំរីទឹក​១​ក្បាល​នៅ​មិន​ស្រណុក​ជាមួយ​សំណល់​ចំណី​ជាប់​ឆ្មេ​ញ “ស្ទើសុំ”​ ​ជំនួយ​ពី​មនុស្ស​

​នេះ​ជា​រឿងហេតុ​ការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល នឹកស្មាន​មិន​ដល់​មួយ ខណៈដែល​សត្វ​ដំរីទឹក​ដ៏​ចេះ​១​ក្បាល បាន​ហែល​មក​អែប​គែម​នៃ​អាងទឹក ដើម្បី “​ស្នើសុំ​” ជំនួយ​ពី​អ្នក​មើលថែ​សួន ឲ្យ​ជួយ​សំអាត​ឆ្មេ​ញ​រប​ស់វា ព្រោះតែ​វា​មាន​អារម្មណ៍​មិន​ស្រណុក នៅក្នុង​មាត់​របស់​វា ។​

ចេះ​មែន​! ដំរីទឹក​១​ក្បាល​នៅ​មិន​ស្រណុក​ជាមួយ​សំណល់​ចំណី​ជាប់​ឆ្មេ​ញ “ស្ទើសុំ”​ ​ជំនួយ​ពី​មនុស្ស​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា សត្វ​ដំរីទឹក​ដ៏​ធំ​១​ក្បាល បន្ទាប់​ស៊ី​ចំណី​រួច វា​ក៏មាន​អារម្មណ៍​មិន​ស្រួល​ជាមួយ​ឆ្មេ​ញ​រប​ស់វា​, ហេតុ​ដូច្នេះហើយ វា​ក៏​ហែល​មក​អែប​ច្រាំង និង​បង្ហាញ​សញ្ញា (​ហារ​មាត់​ជាប់​) ដល់​ពួក​អ្នកមើលការខុសត្រូវ​ក្នុង​សួន ដើម្បី​ឲ្យ​ពួក​ចូលមក “​អន្តរាគមន៍​” ។ ភ្លាមៗ​នោះ បុគ្គលិក​ម្នាក់​ក៏បាន​មកដល់​កន្លែង​វា និង​យកដៃ​របស់គាត់​សំអាត​កាកសំណល់​នៅក្នុង​មាត់​របស់​វា ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ១១ ព្រឹក​ថ្ងៃ​ពុធ (១៦ មីនា ២០១៦) ស្ថិតនៅក្នុង​ឧ​ស្យា​ន “Chongqing Wild Animal World” ។​

​គួរបញ្ជាក់​ផងដែរ​ថា ដំបូង បុគ្គលិក​រូបនោះ​បាន​សំអាត​កាកសំណល់​ស្មៅ ដែល​ជាប់​នៅតាម​ជើង​ឆ្មេ​ញ​រប​ស់វា និង​ក្រោយ​ក បាន​ចាក់ទឹក​លាង​សំអាត​មាត់​របស់​វា​តាម​ក្រោយ ។ បន្ទាប់​សំអាត​របៀបនេះ​រួចរាល់ ដំរីទឹក​នេះ​ក៏មាន​បង្ហាញ​អារម្មណ៍​ធូរស្រាល​ច្រើន និង​ហែល​វិល​ត្រលប់​ទៅក្នុង​ទឹក​វិញ ៕​
ចេះ​មែន​! ដំរីទឹក​១​ក្បាល​នៅ​មិន​ស្រណុក​ជាមួយ​សំណល់​ចំណី​ជាប់​ឆ្មេ​ញ “ស្ទើសុំ”​ ​ជំនួយ​ពី​មនុស្ស​ ចេះ​មែន​! ដំរីទឹក​១​ក្បាល​នៅ​មិន​ស្រណុក​ជាមួយ​សំណល់​ចំណី​ជាប់​ឆ្មេ​ញ “ស្ទើសុំ”​ ​ជំនួយ​ពី​មនុស្ស​ ចេះ​មែន​! ដំរីទឹក​១​ក្បាល​នៅ​មិន​ស្រណុក​ជាមួយ​សំណល់​ចំណី​ជាប់​ឆ្មេ​ញ “ស្ទើសុំ”​ ​ជំនួយ​ពី​មនុស្ស​