មេដឹកនាំ​ខ្មែរ​បដិសេធ​ថា​លោក​មិន​បាន​ទៅ​ទិញ​ Like ពី​បរទេស​ទេ

អស់​ពេល​ប្រហែល​មួយ​សប្ដាហ៍​ក្រោយ​ពី​ស្ងប់​ស្ងាត់​មិន​បាន​បញ្ចេញ​​ប្រតិកម្ម​លើ​ចំនួន​អ្នក​ Like ឬ​ចូល​ចិត្ដ​លើ​ទំព័រ​ Facebook របស់​ខ្លួន​ ម្សិលមិញ​នេះ​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​បាន​បដិសេធ​ថា​លោក​មិន​បាន​ទៅ​​ទិញ​ Facebook Like ដូច​ការ​ចោទ​ប្រកាន់​ពី​ខាង​ដៃគូ​បក្ស​ប្រឆាំង​នយោបាយ​នោះ​ទេ។