នាយតាក់ស៊ី៖ ឈុតចងក ដែលទស្សនិកជន ភ្ញាក់ផ្អើល គ្រាន់តែជាការ សម្តែងក្នុងរឿង «ជំនួញអាគម» តែប៉ុណ្ណោះ

ភ្នំពេញ៖ នៅថ្ងៃនេះគេ សង្កេតឃើញថា នៅលើ Facebook បាន Share ចែកចាយបន្តនាំឲ្យ មានការភ្ញាក់ផ្អើលថា តារាកំប្លែងនាយ តាក់ស៊ី បានសម្រេចចិត្តចងសម្លាប់ខ្លួន ព្រោះមានជម្លោះជាមួយ ប្រពន្ធទើបបញ្ចប់ជីវិតខ្លួនឯងនោះ គឺមិនមែនជាការពិតទេ វាគ្រាន់តែជាឈុតឆាក ក្នុងការសម្តែងរឿងតែប៉ុណ្ណោះ ។

តារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន នាយ តាក់ស៊ី បានថ្លែងប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងថាសម្រាប់ព័ត៌មានថា លោកស្លាប់ដោយចងក បញ្ចប់ជីវិតនោះ មិនមែនជាការពិតឡើយ ពោលវាគ្រាន់តែ ជាឈុតសម្តែងក្នុងរឿង «ជំនួញអាគម» ដែលថតឲ្យផលិតកម្ម Rock តែប៉ុណ្ណោះ ហើយឈុតចងករ ដែលទស្សនិកជន មានការភ្ញាក់ផ្អើលនោះ គឺត្រង់ឈុតមួយ ដែលលោកញុំាស្រាស្រវឹង ហើយត្រូវមិត្តភក្តិបបួលទៅស្លាប់ ព្រោះថាឋាននរកសប្បាយ ទើបចងករតែម្តងទៅ ដោយឡែកសម្រាប់មូលហេតុ ដែលនៅក្នុងនោះ មានរូបភរិយាលោក គឺនាងភីមនោះ គឺមកពីភរិយាលោក ចូលរួមសម្តែង ក្នុងរឿងនេះដែរ ដោយភរិយាលោកដើរតួ ជាភរិយានៅក្នុងរឿងនេះដែរ ទើបមើលទៅដូចរឿងពិត នៅខាងក្រៅ ហើយធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលតែម្តង ៕

នាយតាក់ស៊ី៖ ឈុតចងក ដែលទស្សនិកជន ភ្ញាក់ផ្អើល គ្រាន់តែជាការ សម្តែងក្នុងរឿង «ជំនួញអាគម» តែប៉ុណ្ណោះ
នាយតាក់ស៊ី៖ ឈុតចងក ដែលទស្សនិកជន ភ្ញាក់ផ្អើល គ្រាន់តែជាការ សម្តែងក្នុងរឿង «ជំនួញអាគម» តែប៉ុណ្ណោះ
នាយតាក់ស៊ី៖ ឈុតចងក ដែលទស្សនិកជន ភ្ញាក់ផ្អើល គ្រាន់តែជាការ សម្តែងក្នុងរឿង «ជំនួញអាគម» តែប៉ុណ្ណោះ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload