​តើ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រភេទ​ណា​ដែល​មិន​អាច​ញ៉ាំ​ទឹកដោះគោ​បាន​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រភេទ​ណា​ដែល​មិន​អាច​ញ៉ាំ​ទឹកដោះគោ​បាន​?

​ទឹកដោះគោ​គឺជា​របស់​ដែល​អាច​ជួយ​ធ្វើឲ្យ​ស្បែក​កូនស​បាន​ប្រសិន​ជា​អ្នក​ពិសារ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ប៉ុន្តែ​មិនមែន​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​អាច​ទទួល​ទាន​បានទេ ព្រោះ​បើ​អ្នក​ពិសារ​រួច វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។ ដូចនេះ​តើ​អ្នក​ម្តាយ​ប្រភេទ​ណា​ខ្លះ​ដែល​មិន​អាច​ញ៉ាំ​ទឹកដោះគោ​បាន​នោះ​?
​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ជំងឺ​ខ្វះ​ឈាម​មិន​អាច​ពិសារ​បានឡើយ ព្រោះ​នៅពេល​ដែល​អ្នក​ពិសារ​ទឹកដោះគោ​រួច កាលស្យូម​ដែលមាន​ក្នុង​នោះ​នឹង​មិន​អាច​រំលាយ​បាន ជា​ហេតុ​ដែល​អាច​រារាំង​សារធាតុ​ដែក​ដែល​រាងកាយ​ស្រូបយក ជា​ហេតុ​ដែល​អាច​ប៉ះពាល់​ដល់​ជំងឺ​អ្នក​បាន ធ្វើឲ្យ​អ្នកកាន់តែ​ខ្វះ​ឈាម ព្រោះ​រាងកាយ​អ្នកទទួល​ជាតិ​ដែក​មិនបាន​គ្រប់គ្រាន់​។ ជាងនេះទៅទៀត ប្រសិន​ជា​អ្នក​មាន​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ អ្នក​ក៏​មិន​អាច​ពិសារ​ទឹកដោះគោ​បានដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ​បញ្ចេញ​ជាតិ​អាស៊ីត​ចេញមកក្រៅ​ច្រើន នោះ​នៅ​ពេល​ដែល​អ្នកមាន​អាស៊ីត​ក្រពះ​ច្រើន វា​អាច​ធ្វើឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ ដូចនេះ​ចំពោះ​អ្នក​ម្តាយ​ដែល​មាន​ជំងឺ​ទាំង​ពីរ​ប្រភេទ​ខាងលើ​នេះ​មិន​ស័ក្តិសម​ក្នុងការ​ពិសារ​ទឹកដោះគោ​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។