ដាច់​បាយ​ដាច់​ទឹក ​​គ្មាន​កម្លាំង​ដើរ​សុំ​គេ ​​ស្លាប់​ក្បែរ​របង​ចេ​ន​ឡា

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់ មាន​រូប​កាយ​ស្គមស្គាំង​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​និង​អាជីវករ​ផ្សារ​ដើម​.គ ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ជាប់​របង​មជ្ឈមណ្ឌល​វប្បធម៌​ចេ​ន​ឡា ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ក្នុង​សង្កាត់​ផ្សារ​ដើម.​គ ខណ្ឌទួលគោក បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៧ មីនា ២០១៦ ។ សាកសព​ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ​តា​បេង អាយុ​ជាង​៥០​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ​​។

យោង​តាម​សន្តិសុខ​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា កន្លង​មក​ គេ​ឃើញ​ជន​រង​គ្រោះ​តែង​មក​អង្គុយ​សំកុក​នៅ​ជាប់​របង​មជ្ឈ​មណ្ឌល​​វប្បធម៌​ចេ​ន​ឡា ក្នុង​អាកា​រៈ​ស្លេកស្លាំង​ រាងកាយស្គមគ្មាន​កម្លាំងកំហែង ។ ឃើញ​បែប​នេះ ក៏​បាន​ជួយ​ដឹក​គាត់​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ម្តង​ដែរ តែមិន​ដឹងយ៉ាងម៉េច ​ឃើញគាត់ត្រឡប់​មក​​វិញ ហើយ​ភ្ញាក់​ផ្អើល​ថា បាន​​ស្លាប់​ទៅ​ហើយ​​ ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់ ហើយ​បានឱ្យ​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​ប្រាប់​ថា អាច​ស្លាប់​ដោយសារ​គាំង​​បេះដូង​ ឬខ្យល់គរ​ ។ សព​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សំបួរមាស រង់ចាំ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​តាម​ប្រពៃណី ។

ដាច់​បាយ​ដាច់​ទឹក ​​គ្មាន​កម្លាំង​ដើរ​សុំ​គេ ​​ស្លាប់​ក្បែរ​របង​ចេ​ន​ឡា
ដាច់​បាយ​ដាច់​ទឹក ​​គ្មាន​កម្លាំង​ដើរ​សុំ​គេ ​​ស្លាប់​ក្បែរ​របង​ចេ​ន​ឡា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត