ឪពុក​ ចាន់ វឌ្ឍនាកា ​ឡើង​​ជា​អភិបាល​ខេត្ត​កំពត

លោក ចាន់ ចេស្ដា ​ត្រូវ​ជា​ឪពុក​របស់​កីឡាករ ចាន់ វឌ្ឍនាកា ​ត្រូវ​បាន​សម្ដេច​តេជោ ហ៊ុន សែន ​ប្រកាស​តែងតាំង​ធ្វើ​ជា​អភិបាល​ខេត្ត​កំពត ​កាល​ពី​ព្រឹកមិញ​នេះ។

 ឪពុក​ ចាន់ វឌ្ឍនាកា ​ឡើង​​ជា​អភិបាល​ខេត្ត​កំពតឪពុក​ ចាន់ វឌ្ឍនាកា ស្ដាំ

 

សម្ដេច​តេជោ ហ៊ុន សែន ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ២០១៦នេះបាន​ប្រកាស​តែងតាំង​បុគ្គល​៤​រូប ​ឱ្យ​ធ្វើ​ជា​អភិបាល​ខេត្ត​ចំនួន​៤​គឺ ​លោក សួន បវរ ជា​អភិបាល​ខេត្តបន្ទាយ​មានជ័យ ​លោក វ៉ែ សំណាង ជា​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក ចាន់ ចេស្តា ជា​អភិបាលខេត្ត​​កំពត និង លោក ម៉ែន វិបុល ជា​អភិបាល​ខេត្ត​ស្វាយរៀង។

 

​ការ​ប្រកាស​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា លោក ចាន់ ចេស្ដា ​ដែល​ត្រូវ​ជា​ឪពុក​កីឡាករ ចាន់ វឌ្ឍនាកា ​បាន​ឡើង​តំណែង​ធ្វើ​ជា​អភិបាល​ខេត្ត​កំពត​ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​ធ្វើ​ជា​អភិបាល​ខេត្ត​រង​បាន​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ