មនុស្ស​យន្ត​ដឹក​ជញ្ជូន​ភីហ្សា​​ដំបូង​គេ​ក្នុង​លោក​ បង្ហាញ​ខ្លួន​នៅ​អូស្ត្រាលី​

ក្រុមហ៊ុន​ភីហ្សា​ Domino ប្រចាំ​ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​នូវ​មនុស្ស​យន្ត​ដឹក​ជញ្ជូន​ភីហ្សា​ដំបូង​គេ​ក្នុង​ពិភពលោក​ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ផលិតជា​មួយ​ក្រុមហ៊ុន​ Marathon Robotics ​អស់​ពេល​ប្រមាណ​៦​ខែ។

 

មនុស្ស​យន្ត​ដឹក​ជញ្ជូន​ភីហ្សា​​ដំបូង​គេ​ក្នុង​លោក​ បង្ហាញ​ខ្លួន​នៅ​អូស្ត្រាលី​

 

មនុស្ស​យន្ត​ពណ៌​ស​ដែល​មាន​កង់​​បួន​នេះ​អាច​ធ្វើ​ដំណើរ​បាន​ដល់​ល្បឿន​២០​គ.ម/ម៉។ លើស​ពី​នេះ​​​ថែម​ទាំង​អាច​​ស្វែង​រក​ទិស​ដៅ​សម្រាប់​ធ្វើ​ដំណើរ​បាន​ដោយ​ខ្លួន​ឯង​ តាម​រយៈ​ប្រព័ន្ធ​ Sensor ពិសេស​ដែល​ប្រើ​ប្រាស់​ឡាស៊ែរ​សម្រាប់​កំណត់​​ភិនភាគ​ឧបសគ្គ​ខាង​មុខ​ ហើយ​​អាច​គណនា​ដឹង​ថា​ផ្លូវ​ណា​ដែល​ល្អ​សម្រាប់​ធ្វើ​ដំណើរ។

 

មនុស្ស​យន្ត​ដឹក​ជញ្ជូន​ភីហ្សា​​ដំបូង​គេ​ក្នុង​លោក​ បង្ហាញ​ខ្លួន​នៅ​អូស្ត្រាលី​

 

នៅ​​ខាង​ក្នុង​មនុស្ស​យន្ត​ឈ្មោះ​ DRU នេះ​មាន​ផ្ទុក​នូវ​ប្រអប់​គ្រប់​គ្រង​សីតុណ្ហភាព​ ដែល​បង្កើត​ឡើង​សម្រាប់​រក្សា​សីតុណ្ហភាព​ភីហ្សា​ឲ្យ​នៅ​ក្ដៅ​ និង​ភេសជ្ជៈ​ឲ្យ​នៅ​ត្រជាក់។ អតិថិជន​អាច​យក​ភីហ្សា​ដែល​គេ​បាន​កុម្ម៉ង់​ចេញ​ពី​មនុស្ស​យន្ត​នេះ​តាម​រយៈ​ការ​បញ្ចូល​លេខ​កូដ​​ពិសេស​មួយ។

 

គួរ​បញ្ជាក់​ថា​សមាជិក​ថ្មី​នៃ​ក្រុមហ៊ុន​ភីហ្សា​នេះ​បាន​ប្រកាស​ទៅ​ដល់​ដៃ​គូ​ហ្វ្រេន​ឆាយ​ (ដៃគូ​មាន​អាជ្ញា​ប័ណ្ណ) ចំនួន​១១០០០​ដៃ​គូ​ ក្នុង​កម្មវិធី​ជួបជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។ គេ​នៅ​មិន​ទាន់​កំណត់​ទេ​ថា​តើ​ដៃ​គូ​ទាំង​នោះ​នឹង​ជួល​ ឬ​ទិញ​មនុស្ស​យន្ត​នេះ​ទៅ​ប្រើ​ប្រាស់​​ក្នុង​ហាង​របស់​ខ្លួន​ឬ​យ៉ាង​ណា៕​​​​

​​​​​​
​​​​​​​

ចុច​អាន៖ Intel បង្ហាញ​​កុំព្យូទ័រ​ខ្នាត​តូច​ដំបូង​គេ​ដើរ​ដោយ​ CPU Core i7 ជំនាន់​ថ្មី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​