​អគ្គិសនី​កម្ពុជា​នឹងដាក់​ឱ្យប្រើ​ប្រាស់​នាឡិការ​វាស់​ស្ទង់​ទំនើប​ថ្មី​ដើម្បី​បំបាត់​ការសង្ស័យ

6 Videos


​ភ្នំពេញ : បន្ទាប់ពី​កើត​ផ្ទុះ​រឿង​ថ្នាំងថ្នាក់​ពី​សំណាក់​អ្នកប្រើប្រាស់ អគ្គិសនី​មួយចំនួន​កាលពីមុន​មកនេះ​អគ្គិ​​ស​នី​កម្ពុជា​បានប្រកាសថា​នឹងដាក់​ឱ្យប្រើ​ប្រាស់​នូវ​ប្រភេទ​នាឡិកា​វាស់​ស្ទង់អគ្គិសនី​ទំនើប​បែប​ថ្មី​មកពី​ប្រទេស​ជប៉ុន ហើយ​រំពឹងថា​នឹងដាក់​ឱ្យ​ដំណើរការ​លើកដំបូង​នៅក្នុង​រយៈពេល​បី​ខែ​ខាងមុខ​ទៀត​នេះ ។​

​ការបញ្ចេញ​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ​លោក​កែវ​រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​​អគ្គនាយក​អគ្គិសនី​កម្ពុជា​ក្នុងពេល​ចុះកិច្ចសន្យា​ជាមួយ​ហ៊ុន EDMI Japan Co.Ltd​របស់​ប្រទេស​ជប៉ុន​ ​នៅ​សណ្ឋាន​គារ​ឡឺ​រ៉ូយ៉ាល់​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ កន្លងមក ។ ចំពោះ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​នាឡិកា​ស្ទង់​ឆ្លាត​វៃ​នេះ​មានឈ្មោះ Smart Seters និង​Sottwar ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ជប៉ុន ។​

M88


​ថ្លែងប្រាប់​បណ្តាញ​សារពត៌មាន​លោក​កែវ​រតនៈ​បានឱ្យដឹងថា នាឡិកា​វាស់​ស្ទង់​ថ្មី​នេះ​នឹង​ត្រូវគេ​ដាក់​សា​​ក​ល្បង​ឱ្យប្រើ​ប្រាស់​នៅតាម​បណ្តា​ផ្ទះ​ប្រជា​ពល​ពលរដ្ឋ​នា​ថ្ងៃ​ខាងមុខ​ហើយ​បើ​ការសាកល្បង​ប្រើប្រាស់​ទៅ​អាច​ដំណើរ​ការល្អ​នឹងត្រូវ​ដាក់ឱ្យ​អតិថិជន​ទូទាំងប្រទេស​ប្រើប្រាស់​តែម្តង ។ នាឡិកា​វាស់​ស្ទង់​បែប​ថ្មី​នេះដែរ បាន​ប្រើ​ដោយ​បណ្តា​ប្រទេស​ជាច្រើន​ទទួលបាន​ជោគជ័យ​រួចមកហើយ ។

គម្រោង​នេះដែរ​ត្រូវបាន​អនុម័ត​ដោយ​ក្រសួង​សេដ្ឋកិច្ច និង ហិ​រញ្ញា​វត្ថុ​ឱ្យប្រើ​ប្រាស់​កញ្ចប់​ថវិការ​របស់​អគ្គិ​ស​និក​ម្ពុ​ជា​ដែលមាន​ទឹកប្រាក់​សរុប​នៃ​កិច្ចសន្យា​បញ្ជា​ទិញ​ចំនួន ២៤១៧៥០០ ដុល្លារ ។​ ​លោក​បាន​ថ្លែង​ដែរ​ថា “​នាឡិ​ការវាស់ស្ទង់​នេះ​មានតម្លៃ​ថ្លៃ​ខ្ពស់​គួរសម​ប៉ុន្តែ​រាជរដ្ឋាភិបាល​ជា​អ្នកចេញ​ដើម្បី​ផ្លាស់ប្តូរ​នាឡិការ​ចាស់​ចេញ​ហើយ​ដាក់​នាឡិកា​បែប​ទំនើប​ថ្មី​នេះ​វិញ ។

ចំពោះ​តម្លៃ​សូម​បងប្អូន​អ្នកប្រើប្រាស់​មិនបាច់​ព្រួយបារម្ភ​ទេពី​ព្រោះថា​រាជរដ្ឋាភិបាល​ជា​អ្នកចេញ​ទេ​” ។​ ​ទោះជា​មានការ​បញ្ជាក់​បែ​ប​នេះ​ក្តី​ប៉ុន្តែ​លោក អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ច្រានចោល​ចំពោះ​ការ​ចោទ​​ប្រកាន់​ថា​នាឡិកា​វាស់​ស្ទង់​ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​មិនមាន​សុ​ក្រិត​ភាព​នោះដែរ គ្រាន់តែ​នាឡិកា​វាស់​ស្ទង់​បែប​ថ្មី​នេះ​មាន​លក្ខណៈ​ទំនើប​ជាង​មុន និង មាន​ភាព​សុ​ក្រិត​ដែល​គេ​ទទួលស្គាល់​ទូទៅ​ប៉ុណ្ណោះ ។

ក្រៅពីនេះ​នាឡិកា​ថ្មី​ក្រៅពី​មាន​លក្ខណៈ​ទំនើប​ហើយ​ចំពោះ​ការដើរ​វាស់​ស្ទង់​គីឡូ​អគ្គិសនី​គេ​មិនចាំបាច់​ឱ្យ​ភ្នាក់ងារ​បុគ្គលិក​ដើរ​កត់​លេខ​ទៀត​ដែរ​គឺ​គេ​គ្រាន់តែ​ចុច​ប្រដាប់​វាស់​ស្ទង់​ឧបករណ៍​នឹង​កត់​លេខ​ចូលក្នុង​កុំ​ព្យូ​រ​ទ័​រ​ជា​ស្វ័យប្រវត្តិ ។​ ​លោក​បានបញ្ជាក់​ពី​រឿងនេះ​ថា “​យើង​មិនចាំបាច់​ឱ្យ​បុគ្គលិក​អគ្គិសនី​ដើរ​កត់​លេខ​ទៀត​ទេ​ពេលខ្លះ​ការ​កត់​វា​អាច​មើល​ច្រឡំ​ប៉ុន្តែ​សម្រាប់​ឧបករណ៍​ថ្មី​នេះ​គឺ​គ្រាន់តែ​គេ​ចុច​វា​នឹង​ប្រាប់​ពី​ចំនួន​គីឡូ​របស់​អ្នកប្រើប្រាស់​បាន​យ៉ាង​សុ​ក្រិត​ហើយ​លឿន​ផង​” ។

លោក​បាន​បន្ត​ឱ្យដឹងថា ចំពោះ​ប្រព័ន្ធ​នាឡិការ​ឆ្លាត​វៃ Smart Meters ដែល​ត្រូវ​ផ្គត់ផ្គង់​តាមរយៈ​ផែនការ​ទាំងពីរ គឺជា​ចំណែក​មួយ​នៃ​ការធ្វើ​ទំនើបកម្ម​កម្ម​អ​គ្កិ​ស​នី​កម្ពុជា​ដើម្បី​សម្រេចបាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់​ដោយ​ឆ្លើយតប​ប​បាន​តាម​តម្រូវការ​ក៏ដូចជា​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​លើ​សុ​ក្រិត​ភាព​ទិន្នន័យ​ថាមពល​ប្រើប្រាស់ ។ ព្រោះថា​បច្ចេកវិទ្យា​សម្រង់​ទិន្នន័យ​នេះ​បាន និង កំពុង​ប្រើប្រាស់​នៅតាម​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួនធំ​នៅ​ទ្វី​អឺរ៉ុប អាមេរិក​ឡាទីន និង ទ្វីបអាស៊ី ។​

​ទាក់ទិន​គម្រោង​ទិញ​នូវ​នាឡិកា​វាស់​ស្ទង់​អគ្គិសនី​បែប​ថ្មី ពី​ប្រទេស​ជប៉ុន​នេះដែរ​ត្រូវបាន​គេ​ឱ្យដឹងថា​ ​ចែកចេញជា ២ ជំហាន គឺ​ជំហាន​ទី ១ ក្រុមហ៊ុន​ជប៉ុន​ផ្គត់ផ្គង់​នាឡិការ​ស្ទង់ Singel Phase Smart Meters Papillion Series Mk 31​ចំនួន ២០០០ គ្រឿង និង ជំហាន​ទី ២ ផ្គត់​ផ្គត់​នាឡិកា​ស្ទង់ Smart Meters ចំនួន ៥០០០០ គ្រឿង​រួមមាន Single Phase Meter (MK31)​ចំនួន ៤៧០០០ គ្រឿង Three PhaseSmart Meters (MK10E)Wlith 3G Modem ចំនួន ២០០០ គ្រឿង​និង Three Phses Smart Meter (MK10A)​ចំនួន ១០០០ គ្រឿង ៕ដេប៉ូ

​អគ្គិសនី​កម្ពុជា​នឹងដាក់​ឱ្យប្រើ​ប្រាស់​នាឡិការ​វាស់​ស្ទង់​ទំនើប​ថ្មី​ដើម្បី​បំបាត់​ការសង្ស័យ