រំលោភ​បូក​ក្នុង​រថយន្ត​រហូត​នាង​សន្លប់ រួច​ទម្លាក់ចោល​តាមផ្លូវ

6 Videos


​មានរឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​តែមាន​នារី​ម្នាក់​បាន​សន្លប់​ស្តូកស្តឹង​នៅ​កណ្តាលផ្លូវ ដែល​ធ្វើ​ឲ្យ​មានការ​ឆោឡោ​ពេញ​ដងផ្លូវ​។​នៅពេល​នាង​ដឹងខ្លួន ទើប​ដឹងថា​មាន​គេ​ចាប់រំលោភ ហើយ​ដឹក​នាង​យកមក​បោះចោល​កណ្តាលផ្លូវ ។​ ​តាម​ការសាកសួរ​ទៅ​ទើប​ដឹងថា នាង​មាន​សតិ​មិន​គ្រប់គ្រាន់ បាន​រត់​ចេញពី​អង្គការ​មួយ ដែល​ខ្លួន​ស្នាក់នៅ​រួច​សុំ​រថយន្ត​គេ​ជិះ ប៉ុន្តែ​ជា​អកុសល​ជួប​ម្ចាស់​រថយន្ត ដែលជា​មនុស្ស​ល្មោភកាម​ចាប់រំលោភ​សេពសន្ថវៈ រួចហើយ​យកទៅ​ទម្លាក់ចោល​តាម​ដងផ្លូវ ។

រំលោភ​បូក​ក្នុង​រថយន្ត​រហូត​នាង​សន្លប់ រួច​ទម្លាក់ចោល​តាមផ្លូវ

M88


ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ ក្រឡែង ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​ ​ប្រជាជន​ដែល​បានឃើញ​ហេតុការណ៍​នោះបាន​និយាយថា នារី​រងគ្រោះ ត្រូវ​ជនសង្ស័យ ទម្លាក់ចោល​ទាំង​សន្លប់​បាត់ស្មារតី ហើយ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ចំការលើ ចុះ​ពិនិត្យ​រួច ហើយក៏​នាំ​នាងរង​គ្រោះ ទៅកាន់​មន្ទីរពេទ្យបង្អែក ស្រុក​ចំការលើ ដើម្បី​ព្យាបាល ។

រំលោភ​បូក​ក្នុង​រថយន្ត​រហូត​នាង​សន្លប់ រួច​ទម្លាក់ចោល​តាមផ្លូវ

នៅពេល​នារី​រងគ្រោះ ដឹងខ្លួន​វិញ បាន​ប្រាប់​សមត្ថកិច្ច​ថា នាង​ឈ្មោះ ស​.​ក​. អាយុ ២១ ឆ្នាំ មាន​ទីលំនៅ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ម្តាយ​របស់​នាង បាន​ស្លាប់​ជា​យូរ​មកហើយ ហើយ​ឪពុក​របស់​នាង​បាន​យកប្រពន្ធ​ថ្មី រួច​ទៅ​រស់​នៅឯ​ខេត្តរតនគិរី ។ នាង​មាន​បញ្ហា​ផ្លូវចិត្ត គឺមាន​សតិ មិន​ប្រក្រតី ក៏ត្រូវ​អង្គការ​មួយ​នៅ​ភ្នំពេញ​ទទួល​ឲ្យ​ស្នាក់​នៅក្នុង​អង្គការ ប៉ុន្តែ​ក្នុង​រយៈពេល​ថ្មីៗ​នេះ នាង​បាន​រត់​ចេញពី​អង្គការ ហើយក៏​ជិះ​រថយន្ត​មកដល់​ខេត្តកំពង់ធំ ដោយ​មិនដឹង​ខ្លួន ។​

រំលោភ​បូក​ក្នុង​រថយន្ត​រហូត​នាង​សន្លប់ រួច​ទម្លាក់ចោល​តាមផ្លូវ

​នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​១៦ ខែមីនា នាង​បាន​សុំ​គេ​ជិះ​រថយន្ត ដើម្បី​មកកាន់​ស្រុកកំណើត ឯ​ខេត្ត​ត្បូងឃ្មុំ ហើយ​ពេល​ឡើង​ជិះ ក្នុង​រថយន្ត​នោះ មាន​មនុស្ស ៤ នាក់ រួម​ដំណើរ​ជាមួយគ្នា ហើយ​ពួកគេ បាន​ឲ្យ​ភេសជ្ជៈ​នាង​ផឹក រួច​ក៏​បាត់ស្មារតី តែ​នាង​គ្រាន់តែ​ដឹងថា ខ្លួន​ត្រូវគេ​ចាប់រំលោភ ហើយ​ពេល​នាង​ដឹងខ្លួន​វិញ ស្រាប់តែ​ស្ថិតនៅក្នុង​មន្ទីរពេទ្យ ៕​សុថា​ត់​