នៅ​ថ្ងៃ ​១៧-២៥ ខែមីនា ​កំដៅ​នឹង​ឡើងដល់​កម្រិត ចន្លោះ​ពី ​៣៨-៤០ ​អង្សា​សេ

6 Videos


ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្តីជូនដំណឹង​មួយ​បញ្ជាក់​ឱ្យដឹងថា​នៅ ចន្លោះ ចាប់ពី​ថ្ងៃទី​១៧-២៥ ខែមីនា ឆ្នាំ​២០១៦ ក្នុងប្រទេស​កម្ពុជារ​ពោល​មាន​រយៈពេល​៩​ថ្ងៃ នឹង​ប្រឈម​សីតុណ្ហភាព​ឡើង​កំដៅ​មួយកម្រិត​ទៀត គឺ​ចាប់ពី​៣៨-៤០​អង្សា​សេ​។​

ក្នុង​សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​កន្លងមក​បានឱ្យដឹង​ដែរ​ថា ​«​យោ​​ង​តាម​ការសង្កេត តាមដាន​និង​បន្ទាប់ពី​បានធ្វើការ​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួចមក បាន​បង្ហាញថា ចាប់ពី​ថ្ងៃ​​ទី​១៧-២៥ ខែមីនា ឆ្នាំ​២០១៦​កម្រិត​សីតុណ្ហភាព​អតិបរមា នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​កើនឡើង​ក្នុងនោះ​រួម​​មាន ទី​១-​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អតិបរមា​ចាប់ពី​៣៨-៤០​អង្សា​សេ និង​ទី​២-​តំបន់​មាត់​ស​មុ​​ទ្រ មាន​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៥-៣៧​អង្សា​សេ និង​អាចមាន​ភ្លៀង​កក់ខែ​តិចតួច​»​។​

M88


សេចក្តី​ជំ​ណឹ​ង​ខាងលើ​នេះដែរ​ក្រសួង​ធនធានទឹក​ក៏បាន ប្រកាស​ឱ្យ ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅពេល​មេឃ​រកកលភ្លៀង​៕ ​ដេប៉ូ​

នៅ​ថ្ងៃ ​១៧-២៥ ខែមីនា ​កំដៅ​នឹង​ឡើងដល់​កម្រិត ចន្លោះ​ពី ​៣៨-៤០ ​អង្សា​សេ