តើ​កូន​ប្រើ​ដប​ទឹកដោះគោ​ជ័រ​បៅ មាន​សុវត្ថិភាព​ឬទេ​?

តើ​កូន​ប្រើ​ដប​ទឹកដោះគោ​ជ័រ​បៅ មាន​សុវត្ថិភាព​ឬទេ​?

​​ដប​ទឹកដោះគោ​ជ័រ និង​ដប​ទឹកដោះគោ​កញ្ចក់ មួយ​ណា​ល្អ​ជាង​? មាន​មនុស្ស​មួយចំនួន​បាន​ទិញ​ដប​ទឹកដោះគោ​កញ្ចក់​ដើម្បី​ឲ្យ​កូន​បៅ ដែល​ធ្វើឲ្យ​កូនពិបាក​ក្នុង​ការកា​ន់ ប៉ុន្តែ​វា​មាន​សុវត្ថិភាព​។ តែ​ដប​ទឹកដោះគោ​ជ័រ​ក៏​អាច​មាន​សុវត្ថិភាព​ដូចគ្នា​នៅពេល​ដែល​អ្នក​ដឹង​ពី​របៀប​ប្រើប្រាស់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​សុវត្ថិភាព​មួយ​ចំនួន​ដល់​អ្នក​ម្តាយ​ដែល​ឲ្យ​កូន​បៅដប​ទឹកដោះគោ​ជ័រ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

មុន​ពេល​ប្រើ​
នៅ​មុនពេល​ដែល​អ្នកទិញ អ្នក​ត្រូវ​តែ​ត្រួតពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ពី​សេចក្តីណែនាំ​ដែល​គេ​សរសេរ​ក្នុង​នោះ​ថា​តើ​គេ​ប្រាប់​អស់​ឬទេ គេ​បាន​ប្រាប់​អ្នក​ពីសី​តុណ្ហាភាព​នៃ​ទឹក​ដែល​អាច​ដាក់​ក្នុងនោះ​បាន​ល្អិតល្អន់​ឬទេ លេខ​ទូរស័ព្ទ  និង​កន្លែង​ផលិត​ច្បាស់​ឬទេ ជាពិសេស​ឈ្មោះ​នៃ​ក្រុមហ៊ុន ទើប​អ្នក​អាច​ទិញ​មក​ឲ្យ​កូន​ប្រើ​បាន ប៉ុន្តែ​ប្រសិនជា​ប្រាប់​មិន​ច្បាស់ អ្នក​មិន​ត្រូវ​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​នោះ​ឡើយ​។​

ពេល​ប្រើ​
នៅពេល​ដែល​អ្នក​ប្រើ អ្នក​ត្រូវ​អាន​សេក្តីណែនាំ​ដែល​គេ​ប្រាប់​ឲ្យបាន​ច្បាស់ ចៀសវាង​ដាក់​ទឹក​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ជាង​អ្វី​ដែល​គេ​ប្រាប់ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ពេល​ដែល​គេ​ប្រើ​។​

ក្រោយពេល​ប្រើ​
ក្រោយពេល​ដែល​កូនបៅ​រួច អ្នក​ត្រូវ​តែ​យក​ទៅ​លាង​សម្អាត​ភ្លាម ហើយ​ត្រូវ​ប្រើ​សាប៊ូ​ដែល​គេ​ប្រើ​សម្រាប់​លាង​សម្អាត​ដប​យកមក​លាង​ទើប​វា​ស្អាត ក្រោយពេល​ដែល​លាង​រួច អ្នក​ត្រូវ​តែ​យក​វា​ទៅ​ហាល​ឲ្យ​ស្ងួត ហើយ​ប្រសិន​ជា​វា​មាន​ស្នាម​លើ​ដប ឬ​ប្រែ​ពណ៌ អ្នក​ត្រូវ​តែ​ប្តូរ​ចេញ​ភ្លាម ទើប​វា​មិន​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។