សហភាព​អឺរ៉ុប​ប្រគល់​រថយន្ត​៦​គ្រឿង ដល់​ក្រសួងកសិកម្ម ក្នុង​សកម្មភាព​បង្ការ​និង​តាមដាន​ផ្ទុះឡើង​នៃ​ជំងឺ​សត្វ​

សៀមរាប:
ប្រតិភូ​សហភាព​អឺរ៉ុប​បានប្រគល់​រថយន្ត​ចំនួន​ប្រាំមួយ​គ្រឿង​ទៅដល់ នាយកដ្ឋាន​ផលិតកម្ម និង បសុព្យាបាល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប ដើម្បី​លើក កម្ពស់​ការអភិវឌ្ឍ​ផ្នែក​ផលិតកម្ម​សត្វ​នៅ​កម្ពុជា​។​

​រថយន្ត​ទាំងនេះ​នឹង​អនុញ្ញាតឱ្យ​មន្ត្រី​នៃ​នាយកដ្ឋាន​នេះ​អាចធ្វើ​ការពង្រីក ការត្រួតពិនិត្យ​តាមដាន​លើ​ការងារ​ផលិតកម្ម​សត្វ​ក្នុងប្រទេស​កម្ពុជា​ឲ្យ កាន់តែ​ខ្លាំងក្លា និង​ជួយ​ព​ន្លឿ​ន​ដល់​ការស៊ើបអង្កេត​និង​ការដាក់ចេញ​នូវ សកម្មភាព​បង្ការ​នៅពេលដែល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​សត្វ​ផ្សេងៗ​។​