ទើប​ចេញពី​គុក​នៅ ខេត្តពោធិ៍សាត់ មក​លួច​នៅ​ពោធិ៍​សែន​ជ័យ ត្រូវ​ជាប់​ខ្នោះ​

ភ្នំពេញ:
ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាប់ខ្លួន​ពាក់ព័ន្ធនឹង​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជន​ទាំង​២​នាក់​នេះ ធ្លាប់បាន​ជាប់ពន្ធនាគារ នៅ​ខេត្តពោធិ៍សាត់ ហើយ​ទើបតែ​ចេញ​នាពេល​ថ្មីៗ​នេះ​។​

​មន្ត្រី​អាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២នាក់ បានធ្វើ​ឡើង នៅវេលា​ម៉ោង​១២​និង​៣០​នាទី យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច មុខ​ផែស្ងួត​«​សូ​ងួន​»​ក្នុងភូមិត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណៈ​កម្លាំង​ល្បាត អាវុធហត្ថ ខណ្ឌ កំពុង​ជិះ​ម៉ូតូការពារ​សន្តិសុខ​តាម​មូលដ្ឋាន​។​

​ជនសង្ស័យ​ទាំង​២​នាក់ រួមមាន​ទី​១​ឈ្មោះ ហេង រត​នះ អាយុ​១៨​ឆ្នាំ មុខរបរ​មិនពិតប្រាកដ​ស្នាក់នៅ បន្ទប់​ជួល​ភូមិ​៧ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ទីឈ្មោះ អេ​វ ណាវិន អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

​ក្រោយ​ចាប់ខ្លួន​កម្លាំង​អាវុធហត្ថ​បាន ដកហូត​វត្ថុតាង​មួយចំនួន ដូចជា ប្រដាប់​កាច់កម៉ូតូ​៣ ប្រដាប់​ឆ្កឹះ​សោរ​១ ម៉ូតូ​C125​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ និង​ស្លាក​លេខបាត់ដំបង​1R-2588​។​

​បច្ចុប្បន្ន ជនសង្ស័យ​រូបនេះ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យព្រហ្មទណ្ឌនៃ​ទីបញ្ជាការដ្ឋាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការបន្តទៀត​៕

ទើប​ចេញពី​គុក​នៅ ខេត្តពោធិ៍សាត់ មក​លួច​នៅ​ពោធិ៍​សែន​ជ័យ ត្រូវ​ជាប់​ខ្នោះ​

ទើប​ចេញពី​គុក​នៅ ខេត្តពោធិ៍សាត់ មក​លួច​នៅ​ពោធិ៍​សែន​ជ័យ ត្រូវ​ជាប់​ខ្នោះ​