អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​កាវ​របស់​រោងចក្រ ផលិត​កាបូប​WIJC នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុ:
 ឃ្លាំង​ស្តុក​កាវ​របស់​រោងចក្រ​ផលិត​កាបូប នៃ​រោងចក្រ WIJC មួយកន្លែង នៅក្នុងព្រះសីហនុ ត្រូវបាន​ភ្លើង​ឆាបឆេះ​បំផ្លាញ​សម្ភារ មួយចំនួន កាលពី​វេលា​ម៉ោងម៉ោងជាង​៣​ទៀបភ្លឺ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ម្តុំ​ឃ្លាំងលើ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​កាវ​របស់​រោងចក្រ ផលិត​កាបូប​WIJC នៅ​ក្រុងព្រះសីហនុ

​ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ បាន​ប្រាប់ថាសម្រាប់ប្រតិបត្តិការ ពន្លត់​អគ្គិភ័យ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​៤​គ្រឿង ក្នុងនោះ​រថយន្ត​របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ចំនួន​២គ្រឿង​និង​រថយន្ត​របស់​កំពង់​ផែ​ស្វយ័ត​​ចំនួន​២​គ្រឿង​។​

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​កាវ​របស់​រោងចក្រ ផលិត​កាបូប​WIJC នៅ​ក្រុងព្រះសីហនុ

​បើតាម​លោកស្នងការ មូលហេតុ​ដែល​នាំ ឲ្យ​ឆេះ​ឃ្លាំង​នោះ​គឺ​មកពី​ក្តៅ​ខ្លាំងពេក​៕​