គណបក្ស​យុវជន​កម្ពុជា​មិន​លើក​ស្លាក​សញ្ញា នៅតាម​សាធារណ​នោះទេ នាំ​ខាតបង់​ថវិកា​

ភ្នំពេញ:
គណបក្ស​យុវជន​កម្ពុជា បានរៀបចំ​ធ្វើ​សន្និសីទ​សា​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនាឆ្នាំ២០១៦​នេះ​ស្តីពី​"​ផលប៉ះពាល់​​និង​ភាព​បាត់បង់ ថវិកា​នៃ​ការលើក​ស្លាកគណបក្ស នីមួយៗ​នៅ​ទីសាធារណ​:" ។

​ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័​ព៌​មាន នៅលើ​ភោជនីយ៍ដ្ឋាន Le Cafe លោក​ពេជ្រ ស្រស់ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​មាន​​ប្រសាសន៍ថា បើ​មើលទៅ​ប្រទេស​ដទៃនិង​ទិដ្ឋភាព​ជាក់ស្តែង ដូចជា​ប្រទេស​ថៃ ម៉ាឡេស៊ី ដែល​លោក​បាន​ទៅសង្កេតឃើញ នៅ​តាម​សា​ធារ​ណះ  គ្មាន​ឃើញ​លើក​ស្លាក​សញ្ញា គណបក្ស​១​សោះខុសពី​ប្រទេស​កម្ពុជា​យើង នៅ​ទី​សា​ធា​រណះ និង​តាម​ផ្ទះ​មាន​ការលើក​ស្លាកសញ្ញា គណបក្ស​ច្រើន​។​

​លោក​បាន​បន្តថា ជាពិសេស​ខេត្តបាត់ដំបង ពេល​លោក​ធ្វើដំណើរ​ទៅ ឃើញ​មានស្លាក​គណបក្ស​លើ​នៅតាម​ផ្លូវ ចម្ងាយ​១០​ម៉ែត្រ​១​ដែល​ធ្វើ​ឲ្យ​បាត់បង​សោ​ភ​ណ្ឌ័ភាព និង​ធ្វើ​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍ ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​មាន​និន្នាការ​រវាងគណបក្ស នយោបាយ​​និង​ធ្វើ​ឲ្យ​មានការ​រើ​សះ​អើ​ង និង​មើលមុខ​គ្នា​មិនត្រូវដោយសារតែ​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត ឫ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ។​

​លោក​បាន​បន្តថា សម្រាប់​គណបក្ស​យុវជន​កម្ពុជា ដាច់ខាត​មិន​លើក​ស្លាក​សញ្ញានៅតាម​សាធារណ​នោះទេ នាំ​ខាតបង់​ថវិកា ព្រោះ​​ស្លាក​សញ្ញា​១​ផ្ទាំង​ស្មើ​និង១០០​ដុល្លារ សុខចិត្ត​យកលុយ នោះមក​ជួយ​ឧ​ប​ប្ថ​ម្ភ ដូន​ប្រជាពលរដ្ឋ ដូចជា​ធ្វើអណ្តូងទឹក ផ្លូវថ្នល់ និង​ផ្ទះ​ជូន​ប្រជា​ពល​ដ្ឋ​ទី​ទល់​ក្រ មាន​ប្រយោជន៍​ច្រើន​៕

គណបក្ស​យុវជន​កម្ពុជា​មិន​លើក​ស្លាក​សញ្ញា នៅតាម​សាធារណ​នោះទេ នាំ​ខាតបង់​ថវិកា​