សាំ​យ៉ុង​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​តា​យាយ​២​នាក់ ស្លាប់​នៅ​ត្បូងឃ្មុំ​

ត្បូងឃ្មុំ:
​លោកយាយ​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ចំណែក​លោកតា​បាន​ស្លាប់​ពេល​បញ្ជូនដល់​មន្ទីរពេទ្យ បន្ទាប់ពី​ជួប​នៅ​គ្រោះថ្នាក់​​បង្កឡើង​ដោយ​រថយន្ត​និង​ម៉ូតូ បុក​គ្នាក្នុងទិសដៅ​ស្របគ្នា ពីក្រោយ​ពេញទំហឹង​។  

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៥​និង​០០​នាទី​ព្រឹក ថ្ងៃទី​១៨ខែមីនា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ ដំណាក់​ចារ ឃុំ​អ​ញ្ចើ​ម ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​យាយ​តា​រងគ្រោះ​ទាំងពីរ នាក់ ទី​១ ឈ្មោះ ហុក ជា ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ បាន​ស្លាប់នៅនឹងកន្លែង​កើតហេតុ និង​ទី​២ ឈ្មោះ អ៊ូ ភោ ភេទ​ប្រុស​អាយុ​៧៧​ឆ្នាំ ស្លាប់​នៅមន្ទីរពេទ្យ ។ យាយ តា​ទាំងពីរ​នាក់​មាន​ទីលំនៅ​ក្នុងភូមិ អ​ញ្ចើ​ម ឃុំ​អ​ញ្ចើ​ម ស្រុកត្បូងឃ្មុំ ។​

​តាម​សាក្សី​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គឺ​ឃើញ​យាយ​តា រងគ្រោះ​ទាំង ពីរបាន​ជិះ​ម៉ូតូ គុប ពណ៌​ត្រួយ​ចេក ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ ក៏ត្រូវរថយន្ត ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2A 9813 បើក ក្នុង​ល្បឿនយ៉ាង​លឿន​ក្នុងទិសដៅ​ស្រប​ទិស​គ្នា មកពី​ក្រោយ បុក​ម៉ូតូ ជនរងគ្រោះពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​លោកយាយ​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើត​ហេតុ  រីឯ តា​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ក្រោយពី​បញ្ជូនដល់​មន្ទីរពេទ្យ​។​

​ក្រោយពី​បង្កហេតុ​រួច អ្នកបើករថយន្ត​បាន​បើក​អូស​ម៉ូតូ ជនរងគ្រោះ​ប្រមាណ​ជិត​១០០ម៉ែត្រ ទើប​ឈប់​រថយន្ត ហើយ​ចុះ​គេចខ្លួនបាត់​។​​ចំណែក​សាកសព​តា​យាយត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

 ចំណែក​រថយន្ត​បង្ក នឹង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ ដ្ឋា​ននគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

សាំ​យ៉ុង​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​តា​យាយ​២​នាក់ ស្លាប់​នៅ​ត្បូងឃ្មុំ​