ណាហ្គា​វើ​ល ​ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ ​និង​កុមារ​កំព្រា​១.៤៩៤​នាក់​ នៅ​ខេត្ត​កំពង់ចាម​

ណាហ្គា​វើ​ល ​ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ ​និង​កុមារ​កំព្រា​១.៤៩៤​នាក់​ នៅ​ខេត្ត​កំពង់ចាម​



កំពង់ចាម ៖ ណាហ្គា​វើ​ល​បេះដូង​សប្បុរស​កាលពីពេល​ថ្មីៗ​នេះ ​បាន​នាំ​យក​សម្ភារៈ​សិក្សា​រួមមាន​សៀវភៅសរសេរ ប៊ិច កាបូបស្ពាយ សៀវភៅ​រឿង និង​សម្ភារៈ​កីឡា​ ទៅ​ចែក​ជូន​ដល់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា​ប្រមាណ​១.៤៩៤​នាក់ ​នៅ​សាលាបឋមសិក្សា​អូរ​ស្វាយ សាលាបឋមសិក្សា​គោក​ក្របី និង​សាលាបឋមសិក្សា​រាយប៉ាយ ក្នុង​ឃុំ​ព្រែកកុយ និង​ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្ត​កំពង់ចាម។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណាហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ចែក​ជូន​សម្ភារៈ​សិក្សា​ទៅ​ឲ្យ​កុមារ​ដែល​មិន​មាន​លទ្ធភាព​ទិញ​សម្ភារៈ​សិក្សា​ទាំងនោះ ​ដោយសារ​គ្រួសារ​ពួកគេ​មាន​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ ទាំង​នៅ​តាម​បណ្ដា​ខេត្ត និង​ទីក្រុង​ភ្នំពេញ​ផង​ដែរ​។
យើង​បាន​និង​កំពុង​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ដើម្បី​បង្កើត​នូវ​បរិយាកាស​សិក្សា​ប្រសើរ​មួយ​ដល់​ក្មេងៗ ​ដើម្បី​ឲ្យ​ពួកគេ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ មិន​ថា​ស្ថានភាព​បច្ចុប្បន្ន​របស់​ពួកគេ​យ៉ាងណា​នោះ​ទេ។

លោក​បាន​បន្ត​ថា ​«មកដល់ពេលនេះ ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ជួយ​កុមារ​ជាង ៧៥.០០០​នាក់​ហើយ។ តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង យើង​សង្ឃឹមថា​កុមារ​ទាំងនោះ នឹង​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ជាង​មុន​សម្រាប់​អនាគត​ភ្លឺស្វាង​របស់​ពួកគេ ក៏ដូចជា​សម្រាប់​ប្រទេស​កម្ពុជា​ជាទី​ស្រឡាញ់​ផង​ដែរ​»។

លោក ថន ប៊ុន​ថុល នាយក​សាលាបឋមសិក្សា​អូរ​ស្វាយ​បាន​មានប្រសាសន៍ថា «​នេះ​ជា​លើក​ទី​២​ហើយ​ដែល​បុគ្គលិក​ណាហ្គា​វើ​ល​បាន​មក និង​ចែក​សម្ភារៈ​សិក្សា​ដល់​កុមារ​របស់​យើង​នៅ​ទី​នេះ​”​។ តំបន់​នេះ គឺជា​តំបន់​ដាច់ស្រយាល និង​គ្មាន​នរណា​ធ្លាប់​មក​ទីនេះ​ដើម្បី​ជួយ​សិស្ស​របស់​យើង​ឡើយ​។ កុមារ​នៅទីនេះ ខ្វះខាត​សម្ភារៈ​សិក្សា​ដូចជា​សៀវភៅ​លំ​ហាត់ សម្ភារៈ​សិក្សា​ផ្សេងទៀត។​ល​។ ជា​ការ​ពិត មានតែ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ប៉ុណ្ណោះ​ ដែល​បាន​មក​ទីនេះ​ជួយ​ដល់​កុមារ​របស់​យើង និង​បំពេញ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ​ចាំបាច់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ។ យើង​សូម​កោតសរសើរ​ដល់​ការឧបត្ថម្ភ​របស់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​»។​

លោក លាង ឈុន​ហ៊ួ​ត នាយក​សាលាបឋមសិក្សា​រាយប៉ាយ​បាន​មានប្រសាសន៍ថា «​យើង​ត្រេកអរ​ណាស់​ដែល​ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាន​មក​ទីនេះ​ជួយ​ដល់​សិស្ស​របស់​យើង​ម្តង​ទៀត។ ដោយមាន​ការ​លើក​ទឹក​ចិត្ត​ពី​ណាហ្គា​វើ​ល​បេះដូង​សប្បុរស សិស្ស​របស់​យើង​បាន​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ជាង​មុន និង​ប្រកួតប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ និង​ដើម្បី​ទទួល​រង្វាន់​ពី​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​។ ណាហ្គា​វើ​ល គឺជា​ក្រុមហ៊ុន​ឈានមុខ​ដែល​បាន​ចូលរួម​អភិវឌ្ឍន៍​សហគមន៍​របស់​យើង។ តាងនាម​ឲ្យ​កុមារ​ទាំងអស់ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស ចំពោះ​ការឧបត្ថម្ភ​គាំទ្រ​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​ដល់​កុមារ​ទាំងអស់​»​។​

លោក ម៉ាត់ សំអាត នាយក​សាលាបឋមសិក្សា​គោក​ក្របី​បាន​មានប្រសាសន៍ថា «​ការចែក​សម្ភារៈ​សិក្សា​ដល់​កុមារ​ដែល​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​នេះ គឺជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​។ កម្មវិធី​នេះ បាន​ជួយ​កុមារ​ក្រីក្រ​ឲ្យ​ត្រឡប់​ចូល​សាលារៀន និង​បន្ត​ការសិក្សា​ឡើងវិញ​។ ប្រសិនបើ​កម្មវិធី​នេះ​នៅតែ​បន្ត វា​នឹង​ជំរុញ​ឲ្យ​កុមារ​ក្រីក្រ​កាន់​តែ​ច្រើន​ត្រឡប់​ចូល​សាលារៀន​វិញ​ក្នុង​ពេល​អនាគត​។ វត្តមាន​របស់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ធ្វើ​ឲ្យ​កុមារ​ទាំងអស់​ទទួល​បាន​នូវ​ភាព​កក់​ក្តៅ។ ជាទី​បញ្ចប់ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​បុគ្គលិក​ណាហ្គា​វើ​ល ដែល​ពួកគាត់​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កម្មវិធី​នេះ​កើតឡើង​សម្រាប់​ជីវិត​កាន់តែ​ប្រសើរ​របស់​កុមារ​»៕ណាហ្គា​វើ​ល ​ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ ​និង​កុមារ​កំព្រា​១.៤៩៤​នាក់​ នៅ​ខេត្ត​កំពង់ចាម​
ណាហ្គា​វើ​ល ​ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ ​និង​កុមារ​កំព្រា​១.៤៩៤​នាក់​ នៅ​ខេត្ត​កំពង់ចាម​

ណាហ្គា​វើ​ល ​ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ ​និង​កុមារ​កំព្រា​១.៤៩៤​នាក់​ នៅ​ខេត្ត​កំពង់ចាម​