គណៈ​មេធាវី​ ព្រមាន​ចាត់វិធានការ​មេធាវី​រូប​ណា​មិន​មាន​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ ​និង​វិញ្ញាបនបត្រ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ

គណៈ​មេធាវី​ ព្រមាន​ចាត់វិធានការ​មេធាវី​រូប​ណា​មិន​មាន​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ ​និង​វិញ្ញាបនបត្រ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ



ភ្នំពេញ ៖ គណៈ​មេធាវី ព្រមាន​ចាត់វិធានការ​មេធាវី​រូប​ណា​មិន​មាន​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​និង​វិញ្ញាបនបត្រ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ។ គណៈ​មេធាវី​ចាត់ទុកថា​ការ​ប្រកប​វិជ្ជាជីវៈ​បែបនេះ គឺ​ខុសច្បាប់។

សេចក្ដីជូនដំណឹង​របស់​គណៈ​មេធាវី ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា​នេះ បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ​មាន​សហភាតា​មួយ​ចំនួន​តូច​នៅ​ពុំ​ទាន់​ធ្វើ​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ការិយាល័យ​ប្រកប​វិជ្ជាជីវៈ​មេធាវី​និង​ពាក្យ​ស្នើ​សុំ​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្ដី​សម្រេច​លេខ​០៣៩/​សសគម​/១៥ ចុះ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ និង​សេចក្ដី​សម្រេច​លេខ​១៤១/​សសគម​/១៥ ចុះ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥ របស់​គណៈ​មេធាវី​នៅឡើយ​ទេ។

គណៈ​មេធាវី​បញ្ជាក់​ទៀត​ថា ការ​ប្រកប​វិជ្ជាជីវៈ​បែបនេះ​ គឺ​ខុសច្បាប់។ គណៈ​មេធាវី ក៏​ស្នើឲ្យ​សហ​ភាតា​ទាំងអស់​រួសរាន់​មក​ដាក់ពាក្យ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ កុំបី​ខាន។ ប្រសិនបើ​នៅតែ​ប្រកប​វិជ្ជាជីវៈ​បន្ត​ទៀត គណៈ​មេធាវី​នឹង​ចាត់វិធានការ៕គណៈ​មេធាវី​ ព្រមាន​ចាត់វិធានការ​មេធាវី​រូប​ណា​មិន​មាន​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ ​និង​វិញ្ញាបនបត្រ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ

  • គណៈ​មេធាវី​ ព្រមាន​ចាត់វិធានការ​មេធាវី​រូប​ណា​មិន​មាន​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ ​និង​វិញ្ញាបនបត្រ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ已关闭评论
  • 6 views
  • Hide Sidebar
    A+