បើករថយន្ត​ ទៅ​បុក​ម៉ូតូ​ពេញទំហឹង​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​-ស្រាល​២​នាក់​​

បើករថយន្ត​ ទៅ​បុក​ម៉ូតូ​ពេញទំហឹង​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​-ស្រាល​២​នាក់​​

បន្ទាយមានជ័យ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​១​គ្រឿង ​បើក​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ ​និង​អ្នក​រួម​ដំណើរ​របួសធ្ងន់-​ស្រាល​២​នាក់ ​ចំណែក​អ្នក​បើក​រថយន្ត​បុក​គេ​នោះ​បើក​គេច​បាត់​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៧​ ខែ​មីនា ​ឆ្នាំ​២០១៦​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦ ត្រង់​ចំណុច​ខាង​ជើង​គ្លីនិក​ទេវិន្ទ​រក្សាសុខ​ប្រហែល​២០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

​លោក​វរសេនីយ៍ទោ ​សន ​គឹម​សួ​គ៍ ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​នោះ​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​បើក​មក​ដល់​ចំណុច​កើត​ហេតុ​បាន​ឡើង​វ៉ា​រថយន្ត​មួយទៀត​ បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ពេញទំហឹង​ម៉ាក​ហុងដា​ទ្រី​ម C125 ពណ៌​ខ្មៅ​ ស៊េ​រី២០០៨ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2A 9945 បើកបរ​ដោយ​ឈ្មោះ​ យិ​ត ប្រុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​និង​អ្នក​រួម​ដំណើរ ឈ្មោះ អ៊ួ​ត ទីណា ​ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង ​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​របួសធ្ងន់ ​និង​អ្នក​រួម​ដំណើរ​របួសស្រាល​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

​ក្រោយ​កើតហេតុ ​ជនរងគ្រោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ប​ង្អែក​ក្រុង​សិរីសោភ័ណ​ រីឯ​ម៉ូតូ​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​យក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕