ស្ត្រី​​ពិការ​ភ្នែក​ទាំង​២​នាក់​ដែល​រស់​ក្នុង​ខ្ទម​កម្សត់ បាន​ទទួល​ផ្ទះ​១​ខ្នង​ពី​លោក​ឧត្ដមសេនីយ៍ សោម ស៊ុន

ស្ត្រី​​ពិការ​ភ្នែក​ទាំង​២​នាក់​ដែល​រស់​ក្នុង​ខ្ទម​កម្សត់ បាន​ទទួល​ផ្ទះ​១​ខ្នង​ពី​លោក​ឧត្ដមសេនីយ៍ សោម ស៊ុន



កំពង់ធំ ៖ ឯកឧត្ដម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ទៅ​ប្រគល់​ផ្ទះ​មួយ​ខ្នង​ដែល​បានមកពី​ការខិតខំ​ស្វែង​រក​ជំនួយ​ពី​សប្បុរសជន​ និង​មួយ​ចំនួន​ជា​ថវិកា​របស់​ឯកឧត្ដម​ផ្ទាល់​ជូន​ដល់​លោកយាយ ស សេង អាយុ​៨៣​ឆ្នាំ ជា​ជនពិការ​ភ្នែក​ទាំងពីរ រស់នៅ​ភូមិ​ព្នៅ ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។

នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ លោកយាយ ស សេង ជា​ជន​ពិការ​ភ្នែក​ទាំងពីរ បាន​ទទួល​ផ្ទះ​មួយ​ខ្នង ដែល​មាន​ទំហំ ៣,៥០x២,៥០ ម៉ែត្រ​ បាន​សាងសង់​រួចរាល់ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រួម​ជា​មួយ​នឹង​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន នូវ​អង្ករ​២៥​គីឡូក្រាម មី​យើង​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែរ។

ក្នុង​ឱកាស​នោះ ​ឯកឧត្ដម សោម ស៊ុន បាន​ថ្វាយបង្គំ​ថ្លែងអំណរគុណ​ព្រះ​តេជគុណ ជ័រ សុ​ចាយ ព្រះចៅ​អធិការ​វត្ត​ដួង​សូរិយា ហៅ​ក្តី​ដូង ដែល​បាន​ឧបត្ថម្ភ​បច្ច័យ​១០០​ដុល្លារ និង​លោក​វរសេនីយ៍ឯក ឯក វិ​រៈ មេបញ្ជាការ​រង​ដែល​បាន​ជួយ​ឈើ​១​ម៉ែត្រ​គូប​សម្រាប់​សាងសង់​ផ្ទះ​លោក​យាយ​ទុរគត​ជន លោក ប៉ែន វណ្ណ​ឌឿ​ន​ មេឃុំ​ព្នៅ លោក យ៉េត ហុន មេ​បញ្ជាការ​ផ្នែក​សឹក​រង​សន្ទុក​ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​ដែល​បាន​ពុះពារ​ស្វះស្វែង​រក​ការឧបត្ថម្ភ​ពី​សប្បុរសជន និង​កម្លាំង​ ជួយ​សាង​សង់​រហូត​បាន​រួចរាល់ និង​ប្រគល់​ជូន​លោកយាយ​នៅ​ថ្ងៃ​នេះ។

ក្នុង​ឱកាស​នោះ ​ឯកឧត្ដម សោម ស៊ុន បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ និង​ជ្រះ​ថ្លា ដោយ​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​កសាង​ជម្រក​ស្នាក់នៅ​ជូន​លោកយាយ ស សេង ជា​ជន​ពិការ​ភ្នែក​ទាំងសងខាង ហើយ​គ្មាន​កូនចៅ​ថែទាំ ខ្ញុំ​គិត​ថា ទោះបី​ភ្នែក​គាត់​មើល​មិន​ឃើញ​ផ្ទះ​ថ្មី តែ​បេះដូង​គាត់​មើល​ឃើញ និង​រូប​កាយ​គាត់​បាន​សម្រាក​លើ​ជម្រក​ផ្ទះ​ថ្មី​នេះ​ដោយ​សុខសាន្ត ព្រោះ​ពីមុន​គាត់​បាន​និយាយ​ថា​ ពេល​ភ្លៀង​ម្តងៗ​គាត់​ត្រូវ​អង្គុយ​សំកុក​ក្រោម​ដំណក់​ទឹកភ្លៀង ក្រោម​ដំបូល​ធ្លុះធ្លាយ ជាមួយនឹង​រនាប​ប្រហោង​ក្នុង​ខ្ទម​កម្សត់ ​ដោយ​សម្រក់​ទឹកភ្នែក​ហូរ​ប្រជែង​ជាមួយ​គ្រាប់​ភ្លៀង​តែម្នាក់ឯង​ក្នុង​ក្តី​រងា​ឯកោ​ម្នាក់ឯង រួម​ជា​មួយ​នឹង​ភ្នែក​ងងឹត​សូន្យសុង៕

ស្ត្រី​​ពិការ​ភ្នែក​ទាំង​២​នាក់​ដែល​រស់​ក្នុង​ខ្ទម​កម្សត់ បាន​ទទួល​ផ្ទះ​១​ខ្នង​ពី​លោក​ឧត្ដមសេនីយ៍ សោម ស៊ុន

ស្ត្រី​​ពិការ​ភ្នែក​ទាំង​២​នាក់​ដែល​រស់​ក្នុង​ខ្ទម​កម្សត់ បាន​ទទួល​ផ្ទះ​១​ខ្នង​ពី​លោក​ឧត្ដមសេនីយ៍ សោម ស៊ុន