ប្រគល់​ថវិកា​មរណៈ​​សង្គ្រោះ​៤០​លាន​រៀល ​ជូន​សមាជិក​ សមាគម​​​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ

ប្រគល់​ថវិកា​មរណៈ​​សង្គ្រោះ​៤០​លាន​រៀល ​ជូន​សមាជិក​ សមាគម​​​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០១៦ ​សមាជិក​អតីត​យុទ្ធជន​ចំនួន​១០​គ្រួសារ​មកពី​ចំនួន​៤ ស្រុក​ បាន​មក​ទទួល​ប្រាក់​៤​លាន​រៀល​ក្នុង​មួយ​គ្រួសារ ​នៅ​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ក្រោម​អធិបតីភាព​អតីត​ប្រធាន​សមាគម​​​លោក​ឧត្ដមសេនីយ៍ត្រី​​ឈិ​ម ប៊ុនធឿន ​និង​លោ​ឧត្ដមសេនីយ៍ត្រី​ ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ជា​ប្រធាន​សមាគម​​​ថ្មី រួម​នឹង​លោក​លោកស្រី​ជា​ប្រធាន ​អនុប្រធាន​នៃ​សមាគម​​ ​ក៏​បាន​ចូលរួម​ផង​ដែរ។

លោក​ឧត្ដមសេនីយ៍​ ឈិ​ម ប៊ុន ធឿន អតីត​ប្រធាន​សមាគម​​​បាន​លើក​ឡើង​ថា​ កន្លងមក​មន្ទីរ​បាន​ពន្លឿន​ការងារ​ក្នុង​ការ​បើកប្រាក់​ឧបត្ថម្ភ​ដល់​បងប្អូន​ជា​គ្រួសារ​យុទ្ធជន​ ស្របតាម​គោលការណ៍​ថ្នាក់លើ ​ហើយ​បាន​សម្រួល​ជូន​ដល់​គ្រួសារ​រាល់​ឯកសារ​នានា​ឲ្យ​បាន​ឆាប់​ជាង​មុន។

លោក​ឧត្ដមសេនីយ៍ត្រី​ ជូ សារុន ប្រធាន​សមាគម​​ ​បាន​មាន​ប្រសាសន៍​ថា ការ​ប្រគល់​ប្រាក់​ឧបត្ថម្ភ​ដល់​បងប្អូន​ជា​ប្រពន្ធ​ ជា​កូន​ ជា​ម្ដាយ ​នូវ​ប្រាក់ ​មួយ​គ្រួសារ​ចំនួន​៤​លាន​រៀល​នេះ​ ធ្វើឡើង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

លោក​ឧត្ដមសេនីយ៍ត្រី​បន្ត​ថា សមាជិក​នៃ​សមាគម​​​យុទ្ធជន​ខេត្ត​បាន​ជំរុញ​ និង​ពន្លឿន​ការងារ​ដល់​បងប្អូន ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​ មាតុភូមិ​ឲ្យ​បាន​ឆាប់​ក្នុង​បញ្ជី​របស់​សមាគម។ តាម​គម្រោង​របស់​សមាគម​​ គឺ​ចែក​ប្រាក់​មរណៈ​សង្គ្រោះ​ដល់​គ្រួសារ​អតីត​យុវជន​មាន​ចំនួន ១៤​គ្រួសារ ក្នុង​ខែ​នេះ​ តែ​ដោយ​៤​គ្រួសារ​ធ្វើឯកសារ​មិនទាន់​ទើប​បើក​ជូន ១០​គ្រួសារ​ជាមុន។

ការ​ផ្ដល់​ប្រាក់​មរណៈ​​សង្គ្រោះ​ដល់​គ្រួសារ​អតីត​យុវជន​នេះ ​គឺជា​ការ​លើក​ទឹក​ចិត្ត​បន្ថែម ដល់​គ្រួសារ​ ដែល​បាន​បាត់បង់​បងប្អូន ប្រពន្ធ​កូន​លះបង់​ជីវិត​ក្នុង​កិច្ច​ការពារ​ជាតិ មាតុភូមិ នាពេល​កន្លងមក។ នេះ​ក៏​ជា​ឆន្ទៈ​រួម​របស់​រាជរដ្ឋាភិបាល​ ដែល​តែងតែ​គិតគូរ​ជានិច្ច​ចំពោះ​បងប្អូន​ជា​យុទ្ធជន​កងកម្លាំង​ស្នេហា​ជាតិ​ទាំងអស់​ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជាតិ។ ប្រពន្ធ​បងប្អូន​ជា​គ្រួសារ​យុទ្ធជន​ដែល​បាន​មក​បើកប្រាក់​មរណៈ​​សង្គ្រោះ​ គ្រួសារ​អតីត​យុវជន​ទាំងអស់​បាន​លើក​ឡើង​ថា​ពួកគាត់​មាន​ការ​សប្បាយ​ ដោយ​បាន​បើកប្រាក់​បាន​លឿន​ជាង​មុន ដោយមាន​ការ​ជួយ​សម្រួល​ឯកសារ​នានា​តាំងពី​ថ្នាក់​មូលដ្ឋាន​មកដល់​មន្ទីរ​ខេត្ត។ ពួកគាត់​បាន​បន្ត​ថា បើ​ទោះបី​ ប្ដី​ កូន​ បងប្អូន​របស់​គាត់​បាន​ស្លាប់​ដោយសារតែ​ការពារ​ទឹកដី ជូន​ជាតិ​មាតុភូមិ ​តែ​ក៏​ពួកគាត់​បាន​ទទួល​មក​វិញ​នូវ​ភាព​កក់ក្ដៅ​ ក្រោម​​​​​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពេញទំហឹង​ពី​ប្រធាន​សមាគម​​ ​អតីត​យុវជន​ខេត្ត​បាន​យ៉ាង​ល្អ​ដល់​ពួកគាត់៕