ចេញពី​ដក​លុយ​ATM​មុខ​ផ្សារ​ស៊ី​ធី​ម៉​ល ​ត្រូវ​ចោរឆក់​កាបូប សំណាងល្អ​ចាប់​បាន​យក​មក​វិញ​

ចេញពី​ដក​លុយ​ATM​មុខ​ផ្សារ​ស៊ី​ធី​ម៉​ល ​ត្រូវ​ចោរឆក់​កាបូប សំណាងល្អ​ចាប់​បាន​យក​មក​វិញ​



ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទើបតែ​ដក​លុយ​ចេញពី​ATM​មុខ​ផ្សារ​ស៊ី​ធី​ម៉​ល​ស្ពាយ​កាបូប ត្រូវ ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច ហើយ​ព្យាយាម​ជិះ​គេចខ្លួន តែ​គេច​មិន​រួច​ត្រូវ កម្លាំង​ល្បាត​ខណ្ឌ​៧​មករា​ចាប់​កាលពី​ព្រឹក ថ្ងៃទី​១៨ មិនា ២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​២១៥ សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា។

ជនរងគ្រោះ​ឈ្មោះ សាន សុជាតា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​គណនេយ្យ ស្នាក់នៅ​ខេត្តកណ្តាល​បាន​និយាយ​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ គាត់​ចេញពី​ដក​លុយ​មួយ​ចំនួន​តាម​ទូ​ATM​នៅ​ខាង​មុខ​ផ្សារ​ស៊ី​ធី​ម៉​ល​ហើយ​ បាន​ស្ពាយ​កាបូប​ជិះ​មកដល់​ស្តុប​អាងទឹក​បត់​ស្តាំ​ដៃ​មក​ផ្លូវ​២១៥​បាន​បន្តិច​ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥​ស៊េរី​២០១៥ ​ពណ៌​ខ្មៅ​ស្លាក​លេខ​1CC-1655​ចេញពី​ហ្គា​រ៉ា​ស​សាំង​តេ​ឡាក៍​ ធ្វើ​សកម្មភាព​ឆក់​កាបូប​(​គាត់​បាន​ស្រែក​ឲ្យ​គេ​ជួយ​ថា​ ចោរៗ​)​ក៏​មាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ជិះ​មក​បុក​ជនសង្ស័យ​ ទើប​ចាប់​បាន​ទាំង​វត្ថុតាង​មិន​មាន​ការបាត់បង់​អ្វី​បន្តិច​សោះឡើយ​។​នៅក្នុង​កាបូប​មាន​ទូរស័ព្ទ​អាយ​ហ្វូ​ន​៦​អេស ​និង​សាំ​សុង​ព្រមទាំង​លុយ​ដុល្លារ​លុយ​ខ្មែរ​មួយ​ចំនួន។

នគរបាល​បាន​ប្រាប់​ថា ​ជនសង្ស័យ​ឈ្មោះ ខាំ​ឡ ខាំ​ម៉ា​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ផ្ទះ​១១៩ ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក និង ឈ្មោះ លឹម ពី​ដូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ផ្ទះ​៨ ផ្លូវ​២៦៩ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រួម​ទាំង​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥​ស៊េរី​២០១៥​ពណ៌​ ខ្មៅ​ស្លាក​លេខ​1CC-1655​ត្រូវ​បាន​កម្លាំង​ដេញ​ចាប់​បាន​ភ្លាមៗ។

បច្ចុប្បន្ន​សម្ភារៈ​កាបូប​បាន​ប្រគល់​ជូន​ជនរងគ្រោះ​ និង​ជនសង្ស័យ​ទាំង​២​នាក់​រួម​ទាំង​ម៉ូតូ​នាំមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
ចេញពី​ដក​លុយ​ATM​មុខ​ផ្សារ​ស៊ី​ធី​ម៉​ល ​ត្រូវ​ចោរឆក់​កាបូប សំណាងល្អ​ចាប់​បាន​យក​មក​វិញ​

ចេញពី​ដក​លុយ​ATM​មុខ​ផ្សារ​ស៊ី​ធី​ម៉​ល ​ត្រូវ​ចោរឆក់​កាបូប សំណាងល្អ​ចាប់​បាន​យក​មក​វិញ​