ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា ​ប្រពន្ធ​ចុះ​ទៅ​នៅ​ផ្ទះ​ម្ដាយ​ ប្តី​ខឹង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​

ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា ​ប្រពន្ធ​ចុះ​ទៅ​នៅ​ផ្ទះ​ម្ដាយ​ ប្តី​ខឹង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​



ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់ ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ មាន​ករណី​ដុត​ផ្ទះ​មួយ​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី នៅ​ចំណុច​ភូមិ​ត្រពាំង​តាវ​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

លោក​វរសេនីយ៍ត្រី ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹង​ថា ប្តី​ឈ្មោះ​ញិ​ល ប៊ុន ធឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​គុណ អ៊ុក ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​កូន​ចំនួន​៤​នាក់ ស្រី​២​នាក់ ប្រុស​២​នាក់ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។

លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ស្រុក បាន​បន្ត​ទៀត​ថា មូលហេតុពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ប្រពន្ធ​ចុះ​ចោល​ផ្ទះ ដោយ​ប្រពន្ធ​រត់​ទៅ​នៅផ្ទះ​ជាមួយ​ម្តាយ​បង្កើត នៅ​ភូមិ ឃុំ​ខាងលើ​ពេលនោះ បុរស​ជា​ប្តី​ក៏​ទៅតាម​ដែរ ដោយ​រស់នៅ​បាន​ប្រហែល​២​ខែ ទុក​ផ្ទះ​របស់​ខ្លួន​ចោល ក៏​មាន​គំនិត​រក​លក់ ដោយ​គេ​ឲ្យ​តម្លៃ​មួយ​លាន​រៀល តែ​ប្រពន្ធ​មិន​ព្រម​លក់ លុះ​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ បុរស​ជា​ប្តី​បាន​យក​ភ្លើង​ដុត​ចោល​តែ​ម្តងទៅ។

លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា ទ្រព្យសម្បត្តិ​ដែល​រង​ការ​ខូចខាត រួមមាន​ម៉ូតូ​ស្មាស ចាស់​១​គ្រឿង កង់​១ តុ​បាយ​១​និង​សម្ភារៈ ខោអាវ​មួយ​ចំនួនធំ​ទៀត រីឯ​ប្តី​ជា​អ្នក​បង្ក​នោះ បាន​រត់​គេចខ្លួន​បាត់​ស្រមោល បច្ចុប្បន្ន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កំពុង​តាម​ស្រាវជ្រាវ ចាប់​ឃាត់ខ្លួន ទៅតាម​នីតិ​វិធី​ច្បាប់​៕
ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា ​ប្រពន្ធ​ចុះ​ទៅ​នៅ​ផ្ទះ​ម្ដាយ​ ប្តី​ខឹង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​

ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា ​ប្រពន្ធ​ចុះ​ទៅ​នៅ​ផ្ទះ​ម្ដាយ​ ប្តី​ខឹង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​