និស្សិត​កម្ពុជា​ជាង១​ពាន់​នាក់​ហើយ បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​

និស្សិត​កម្ពុជា​ជាង១​ពាន់​នាក់​ហើយ បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​



ភ្នំពេញ ៖ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Juji KUMAMARU បាន​លើក​ឡើង​ថា ប្រទេស​ជប៉ុន​បាន​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន តាមរយៈ​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៩២​មកដល់​បច្ចុប្បន្ន គឺ​មាន​ចំនួន ច្រើនជាង ១០០០​នាក់​ហើយ។

លោក ឯកអគ្គរាជទូត​ជប៉ុន​បាន​លើកឡើង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ពិធី បដិសណ្ឋារកិច្ច​ប្រតិ ភូ​គ្រូបង្រៀន និង​សិស្ស​វិទ្យាល័យ​ជនជាតិ​ជប៉ុន យប់​ថ្ងៃទី​១៧ ខែមីនា​នេះ នៅ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​។​

លោក បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ជប៉ុន​បាន​នឹង​កំពុង​រៀបចំ ព្រឹត្តិការណ៍​ផ្លាស់ប្ដូរ​យុវជន​វ័យក្មេង​កម្ពុជា​ជាច្រើន ក្នុង​គោលបំណង​ជំរុញ​ការ​យល់ដឹង​យុវជន​វ័យក្មេង​ជប៉ុន នៃ​បណ្តា ប្រទេស​ផ្សេងៗ​។​គិត​មកដល់​ឆ្នាំនេះ តាមរយៈ​កម្មវិធី​របស់​រដ្ឋាភិបាល​បាន​រៀបចំ​ការផ្លាស់ប្ដូរ​យុវជន​ជប៉ុន និង​កម្ពុជា​ច្រើនជាង​២៤០​នាក់​ហើយ​។ លើស​ពី​នេះ​ទៀត ប្រទេស​ជប៉ុន​បាន​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន តាមរយៈ​អាហារូបករណ៍ របស់ រដ្ឋាភិបាល​ជប៉ុន ដែល​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៩២​មកដល់​បច្ចុប្បន្ន​គឺ​មាន​ចំនួន​ជាង ១០០០ នាក់ ហើយ​។ នៅក្នុង​ចំណោម​កម្មវិធី​ខាងលើ​តាមរយៈ​កម្មវិធី​របស់​សហគ្រាស​ឯកជន​គឺ​កម្មវិធី ” Teenage Ambassador”​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ ក្នុង​ការ​នាំ​យុវជន​វ័យក្មេង​កម្ពុជា និង ជប៉ុន​បាន​យល់ដឹង​ពី​គ្នា​ទៅវិញទៅមក​កាន់​តែច្បាស់ និង​នាំឲ្យ​ទំនាក់ទំនង​មិត្តភាព​ជប៉ុន និង កម្ពុជា​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ថែមទៀត​។ លើស​ពីនេះ​ទៀត មូលនិធិ AEON 1%Club បាន និង​កំពុង​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ការសាងសង់​សាលារៀន និង​ផ្ដល់​អាហារូបករណ៍​ជាដើម​។ លោក​សង្ឃឹមថា សិក្សា​នុ​សិស្ស​វិទ្យាល័យ Sapporo Kiyota​ជប៉ុន នឹង សិក្សា​ពី​សង្គម និង​វប្បធម៌​កម្ពុជា ហើយ​បង្ហាញ​ពី​ភាព​ទាក់ទាញ​នៃ​ប្រទេស​ជប៉ុន និង​អ្វីៗ​ផ្សេង ទៀត​អំពី​ជប៉ុន ដល់​សិស្ស​កម្ពុជា​វិញ​ក្នុង​ឱកាស​នេះ​ផង​ដែរ​។

លោក ពិន ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា ថ្លែង​ថា ក្នុង​វិស័យ អប់រំ ប្រទេស​ជប៉ុន​បាន​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​សិស្ស និស្សិត​កម្ពុជា ទៅ សិក្សា​នៅ​ប្រទេស​ជប៉ុន វា​ជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​កម្ពុជា​។ លោក​បន្ត ថា ក្នុង​មួយ​ឆ្មាំៗ​ជប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា ទៅលើ​កម្មវិធី ជាច្រើន ដូចជា​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​(SSEAPY) កម្មវិធី​ទំនាក់ទំនង​យុវជន​អាស៊ី​បូព៌ា​(JENESYS) និង​កម្មវិធី​ជាច្រើន​ទៀត ដែល​ធ្វើឲ្យ​យុវជន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន បាន​ស្គាល់​គ្នា​ពង្រឹង​សហ​ប្រតិ​បត្តិការ​យុវជន​ប្រទេស​ទាំងពីរ ផ្លាស់ប្ដូរ​វប្បធម៌ ការសិក្សា ជាពិសេស​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​៕
និស្សិត​កម្ពុជា​ជាង១​ពាន់​នាក់​ហើយ បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​

និស្សិត​កម្ពុជា​ជាង១​ពាន់​នាក់​ហើយ បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​

និស្សិត​កម្ពុជា​ជាង១​ពាន់​នាក់​ហើយ បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​