គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៧ ខែមីនា​កើតឡើង​៤​លើក ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៧ ខែមីនា​កើតឡើង​៤​លើក ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៤​លើក ក្នុង​នោះ​យប់ ១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១​នាក់ ( ស្រី ) រង​របួស​ធ្ងន់ ៥​នាក់ ( ប្រុស ) និង​របួសស្រាល ២​នាក់ ( ប្រុស ) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៤​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ៧​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៤​គ្រឿង រថយន្ត​ធុន​តូច ចំនួន ២​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ១​គ្រេ​ឿ​ង និង​អ្នក​ថ្មើរជើង ១​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ប្រជែង​គ្រោះថ្នាក់ ១​លើក , មិន​ប្រកាន់​ស្តាំ ១​លើក ,​បត់​គ្រោះថ្នាក់ ១​លើក និង​ងងុយដេក ១​លើក​។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ២​នាក់។

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ រួមមាន​ផ្លូវជាតិ​ចំនួន​៣​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ១​លើក។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​ធុន​តូច ១​លើក និង​រថយន្ត​ធុន​ធំ ១​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តក្រចេះ ១​លើក ស្លាប់ ១​នាក់ ( ស្រី ) របួស ២​នាក់​ខេត្តសៀមរាប ១​លើក របួស ២​នាក់ ខេត្ត​ប៉ៃលិន ១​លើក របួស ២​នាក់ និង​ខេត្ត​កំពង់ស្ពឺ ១​លើក របួស ១​នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៧២៤៦​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៣០៦៦​គ្រឿង និង​ពិន័យ​សរុប ៤១៨០​គ្រឿង ៕