កម្ពុជា ​នឹង​ចុះ​MOU លើ​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ជាមួយ​ឥណ្ឌា​

កម្ពុជា ​នឹង​ចុះ​MOU លើ​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ជាមួយ​ឥណ្ឌា​

ភ្នំពេញ ៖ កម្ពុជា​នឹង​ចុះ​អនុសារណៈ​(MOU)​លើ​កិច្ចព្រមព្រៀង​ផ្ដោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​ប្រ​យុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ជាមួយ​ប្រទេស​ឥណ្ឌា​។​

​កិច្ចប្រជុំ​ត្រួតពិនិត្យ​នូវ​សេចក្តី​ព្រៀង​នៃ​អនុសារណៈ​យោគយល់​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៦​នេះ ក្រោម​អធិបតីភាព​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហា​ផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ហៅ​កាត់​ថា ​( គ ជ ប ជ​)​ នៅ​ឯ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។ អញ្ជើ​ញ​ចូល​រួម​នា​ឱកាស​នោះ​ដែរ​ មាន​លោក​ជា​អគ្គលេខាធិការ អគ្គ​លេខាធិការរង តំណាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។​

បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​អចិ​ន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ហៅ​កាត់​ ថា​( គ ជ ប ជ​)​បាន​មាន​ប្រសា​សន៍​ថា កិច្ចប្រជុំ​ថ្ងៃនេះ​គឺជា​ការពិនិត្យ​នូវ​សេចក្តី​ព្រៀង​MOU​នៃ​កិច្ច​ព្រមព្រៀង​កម្ពុជា ​និង​ឥណ្ឌា​ពាក់​ព័ន្ធ​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។ ​អ្វី​ដែល​បាន​ធ្វើ​នេះ​ជា​លើក​ទី​១​ ដោយ​ពិភាក្សា​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ​ដើម្បី​ជួយ​ពិនិត្យ​ទៅលើ​ការ​ផ្តល់​ព័ត៌មាន​បន្ថែម​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា ​និង​ឥណ្ឌា​ ដែល​វា​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ភាព​រងគ្រោះ ពីព្រោះ​ការងារ​ទាំង​អស់​នេះ​វា​សំខាន់​ណាស់​ សម្រាប់​ដាក់បញ្ចូល​ខ្លឹមសារ​ទៅ​ក្នុង​MOU ​ពីព្រោះ​នេះ​ជា​រឿង​គិតទុក​ជាមុន​ក្នុង​ការ​ទប់ស្កាត់​។​

លោកជំទាវ​បាន​មានប្រសាសន៍​បន្ត​ថា យើង​នឹង​ពិភាក្សា​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​បន្ត​ទៀត​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មុននឹង​ឈាន​ទៅ​ដល់​ការ​ឯកភាព​ និង​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ឥណ្ឌា​៕​