លោកជំទាវ ​ម៉ែន ​សំអន​ នាំ​ថវិកា​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​អតីត​នារី​យុទ្ធជន​

លោកជំទាវ ​ម៉ែន ​សំអន​ នាំ​ថវិកា​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​អតីត​នារី​យុទ្ធជន​



​ភ្នំពេញ​ ៖ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹ​ទ្ធសភា និង​អធិការកិច្ច​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែ​មីនា ឆ្នាំ​២០១៦ បាន​ប្រគល់​ថវិកា​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ លោកស្រី គង់ សារឿន អតីត​ជា​មេបញ្ជាការ​កងអនុសេនាធំ​នារី​រំដោះ​មីន ខេត្តស្វាយរៀង។

សព្វ​ថ្ងៃ​នេះ លោកស្រី គង់ ​សារឿន ​អា​យុ​៥៩​ឆ្នាំ មាន​ជំងឺ​ស្ពឹក​ផ្នែក​ខាងឆ្វេង​មួយ​ចំហៀង​ខ្លួន ដែល​ធ្វើ​ឲ្យ​ងងឹតភ្នែក ត្រចៀក​ថ្លង់ ហើយ​ដៃ​និង​ជើង​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ក្អា​ម ឃុំ​សំបួរ ស្រុក​ស្វាយទៀប ខេត្ត​ស្វាយ​រៀង​។

ចាប់​តាំង​អង្គភាព​របស់​លោក​ស្រី ​ត្រូវ​បាន​រំសាយ​តាំងពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​១៩៩២ មក លោកស្រី​ពុំ​មាន​ចំណូល​អ្វី​សម្រាប់​គ្រួសារ​ទេ ហើយ​ខ្លួន​មាន​ជំងឺ​មិនអាច​ធ្វើស្រែចម្ការ​បាន​ទៀត ធ្វើ​ឲ្យ​លោក​ស្រី​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

លោកជំទាវ ម៉ែន​ សំអន ​បាន​មានប្រសាសន៍ថា ​ថវិកា​ដ៏​ប្រពៃ​ ដែល​បាន​ប្រគល់​ជូន​លោកស្រី​ជា​អតី​ត​យុវនារី​អង់អាច​ក្លាហាន​ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​មាតុភូមិ​យើង​តាំងពី​សម័យ​សង្គ្រាម​នោះ​គឺជា ទឹកចិត្ត និង​សេចក្តី​សន្តោស​អាណិត និង​ស្រឡាញ់​ផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ នា​ពេល​នេះ​គឺជា​ការ​គិតគូរ​ខ្ពស់​ចំពោះ​អតីត​យុវនារី​ ដែល​ជួប​ការ​លំបាក​នោះ​តែម្ដង៕

លោកជំទាវ ​ម៉ែន ​សំអន​ នាំ​ថវិកា​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​អតីត​នារី​យុទ្ធជន​