ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ និ​ រដ្ឋបាល​ខេត្ត​យូ​ណាន់ នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន-អាស៊ី​

ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ និ​ រដ្ឋបាល​ខេត្ត​យូ​ណាន់ នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន-អាស៊ី​



ភ្នំពេញ​ ៖ ​ចាប់ពី​ថ្ងៃទី​១២ ​ដល់ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦​ខាងមុខ ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណ​រ ដ្ឋ​ប្រជាមានិត​ចិន សហការ​ជាមួយ​រដ្ឋបាល​ខេត្ត យូ​ណាន់ នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន អាស៊ី​ខាងត្បូង​លើក​ទី​៤ និង​ពិព័រណ៍ ពាណិជ្ជកម្ម ផលិតផល​នាំចេញ នាំចូល​គុន​មី​ញ​លើក​ទី​២៤​។ ​នេះ​បើ​យោង​តាម សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ចុះ​ថ្ងៃទី​១៤ ខែមីនា​ ដែល​កាសែត​កម្ពុ​ជាថ្មី​ទើប​នឹង​ទទួល​បាន​។​

​ ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​នៅក្នុង​សេចក្ដីជូនដំណឹង​នោះ​ថា ក្រសួងពាណិជ្ជកម្ម​នៃ​សា​ធា​រណរដ្ឋ​ប្រជាមានិត​ចិន សហការ​ជាមួយ​រដ្ឋបាល​ខេត្ត យូ​ណាន់ នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន អាស៊ី​ខាងត្បូង​លើក​ទី​៤ និង​ពិព័រណ៍ ពាណិជ្ជកម្ម ផលិតផល​នាំចេញ នាំចូល​គុន​មី​ញ​លើក​ទី​២៤​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ​ដល់ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីក្រុង​គុន​មី​ញ ខេត្ត​យូ​ណាន់ ប្រទេស​ចិន​។​ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​រៀប​ចំ ​ដោយ​មានការ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន និង​សហគ្រាស នានា ដែល​មកពី​បណ្ដា​ប្រទេស​ភូមិភាគ​អាស៊ី អាគ្នេយ៍ និង​ភូមិភាគ​ខាងត្បូង និង​បណ្ដាល​ប្រទេស ជាច្រើន​នៅ​លើ​ពិភពលោក ព្រមទាំង​បង្ហាញ​នូវ​ផលិតផល ម្រុំ សេវា និង​គម្រោង វិនិយោគ នានា​ជា​ច្រើន​ទៀត​។​

ក្រសួងពាណិជ្ជកម្ម​កម្ពុជា ក៏​អញ្ជើញ​អាជីវករ​ជា​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស​ទាំងអស់ ដែល​មាន​បំណង​ចូលរួម​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន ឬ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ក្នុង​ពិព័រណ៍​នេះ សូម​ទំ​នា​ក់​ទំនង និង​បំពេញបែបបទ​នៅ​នាយកដ្ឋាន កិច្ច​ពិព័រណ៍​នៃ​អគ្គនាយកដ្ឋាន ជំរុញ​ពាណិជ្ជកម្ម ចាប់ពី​​ថ្ងៃ​ជូនដំណឹង នេះ​រហូតដល់​ថ្ងៃទី​២៥ ​ខែមេសា ឆ្នាំ​២០១៦ ដោយ​ភ្ជាប់​នូវ​ពាក្យ​ស្នើសុំ​ចូលរួម និង​ឯក​សារ ពាក់ព័ន្ធ​ផ្សេងៗ ជាមួយ​គ្នា​នេះ ក្រសួងពាណិជ្ជកម្ម​រក្សា​សិទ្ធិ​ផ្តល់​អាទិភាព​ជូន​ពាណិជ្ជករ ដែល​បាន​អញ្ជើញ​មក​ទំនាក់ទំនង​មុន​។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​រៀបចំ​ដោយមាន​ការចូលរួម​ពី​បណ្ដាល​ក្រុមហ៊ុន និង​សហគ្រាស​នានា ដែល​មកពី​បណ្ដា​ប្រទេស​ភូមិភាគ​អាស៊ីអាគ្នេយ៍ និង​ភូមិភាគ​អាស៊ី​ខាងត្បូង និង​បណ្ដាល​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក ព្រមទាំង​បង្ហាញ​នូវ​ផលិតផល​ចម្រុះ សេវាកម្ម និង​គម្រោង​វិនិយោគ​នានា​ជាច្រើន​ទៀត​៕

ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ និ​ រដ្ឋបាល​ខេត្ត​យូ​ណាន់ នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន-អាស៊ី​