ចត​ម៉ូតូ​មួយ​ភ្លែត​ចោរលួច​កាច់​សោ.ក​យក​ភ្លាម​ ដេញ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន​

ចត​ម៉ូតូ​មួយ​ភ្លែត​ចោរលួច​កាច់​សោ.ក​យក​ភ្លាម​ ដេញ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន​



​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​គេ​ម្នាក់​បាន​ឆ្លៀត​ចូល​លួច​កាច់​សោ.ក​ម៉ូតូ​ ម៉ាក​និច ​មួយ​គ្រឿង​បានសម្រេច​តែ​ពេល​ជិះ​ចេញ​ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​ឡើង​ភ្ញាក់ផ្អើល​ដល់​ប្រជាពល​រដ្ឋ​ដេញ​ព័ទ្ធ​ចាប់បាន​ភ្លាមៗ​ ហើយ​នាំគ្នា​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​ឡើង​ទ្រោម​ខ្លួន​ទម្រាំ​សមត្ថកិ​ច្ច​ទៅដល់​ស្ទើរ​សល់​តែ​ដង្ហើមចង្រិត​។​ ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ​ខែ​មី​នា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះ​ជួល ​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ ​ឈ្មោះ កូយ ម៉ាប់​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ​ និង​មាន​ស្រុកកំណើត​នៅ​ឯ​ខេត្តកំពង់ធំ​។​ ចំណែក​ជនរងគ្រោះ​ ឈ្មោះ កែវ ម៉ៅ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​មុខរបរ​ជាងឈើ ​ស្នាក់នៅ​ផ្ទះ​ជួល​កន្លែង​កើត​ហេតុ​ មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង​ ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​កាច់​សោ.ក​នោះ ​ម៉ាក​និច​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FK1848​។

​ប្រភព​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ ​គាត់​បាន​ជិះ​ម៉ូតូ​មក​ធ្វើការ​នៅ​កន្លែង​កើត​ហេតុ​ខាងលើ​ ហើយ​ចូល​ទៅ​ធ្វើការ​បាត់​ទៅ ​ដោយ​ចត​ម៉ូតូ​ទុក​នៅ​ខាង​មុខ​កន្លែង​ធ្វើ​ការ​ ហើយ​បាន​ចាក់​សោ.ក​ត្រឹមត្រូវ ​ខណៈនោះ​ជនសង្ស័យ​មិនដឹង​ជា​ដើរ​មកពី​ខាង​ណា​ទេ​ បាន​មក​ធ្វើ​សកម្មភាព​កាច់​សោ.ក​ម៉ូតូ​របស់​គាត់​បានសម្រេច ​រួច​ឡើង​ជិះ​ចេញទៅ ស្រាប់តែ​​ជន​រងគ្រោះ​ឃើញ​ទាន់​ក៏​បាន​ស្រែក​ឆោឡោ​ឡើង​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជួយ​ដេញ​ចាប់​បាន​ភ្លាមៗ​មួយ​រំពេច​ ហើយ​នាំគ្នា​ព្រួត​វាយ​ទ្រោម​ខ្លួន​រួច​ប្រគល់ឲ្យ​សមត្ថកិច្ច​ចាត់​ការ​តាមច្បាប់ បន្ទាប់​មក​ម៉ូតូ ​ត្រូវ​បាន​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិ​ញ​៕

ចត​ម៉ូតូ​មួយ​ភ្លែត​ចោរលួច​កាច់​សោ.ក​យក​ភ្លាម​ ដេញ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន​ ចត​ម៉ូតូ​មួយ​ភ្លែត​ចោរលួច​កាច់​សោ.ក​យក​ភ្លាម​ ដេញ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន​