ឃុំខ្លួន ​ជន​ប្រើ​ឈ្មោះ​អភិបាលខណ្ឌ​ដូនពេញ ដើរ​បោកប្រាស់​ប្រាក់​ប្រជាពលរដ្ឋ​

ឃុំខ្លួន ​ជន​ប្រើ​ឈ្មោះ​អភិបាលខណ្ឌ​ដូនពេញ ដើរ​បោកប្រាស់​ប្រាក់​ប្រជាពលរដ្ឋ​



ភ្នំពេញ ៖ ជន​ម្នាក់​ដែល​ធ្លាប់​ក្លែង​សំបុត្រ​បុណ្យ​ដាក់ឈ្មោះ​អភិបាលខណ្ឌ​ដូនពេញ​ដើរ​ប្រមូល​លុយ តាម​ទីតាំង​អាជីវកម្ម​នានា​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ជ័យជំនះ​ឃាត់ខ្លួន​ និង​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦។​

ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​នៅ​វេលា​ម៉ោង​១៣និង៣៥នាទី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២​០​១៦ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ ឈ្មោះ ឡា បញ្ញាវុធ ហៅ វុ​ធ ភេទ​ប្រុស មាន​ស្រុកកំណើត នៅ​ភូមិ​កន្លោង ឃុំ​ទឹកថ្លា ស្រុក​ព្រៃវែង ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​៦៣ ភូមិ​១២ ក្រុម​៧៦ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ មុខរបរ​ជា​អតីត​គ្រូបង្រៀន នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ សាខា​ចតុមុខ បាន​ដើរ​ឆបោក​រយៈពេល​៣​ឆ្នាំ​កន្លង​មក នៅ​តាម​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ដើរ​ចែក​សំបុត្រ​បុណ្យ ហើយ​យកឈ្មោះ លោក ​គួច​ ចំរើន ​អភិបាល​ខណ្ឌដូនពេញ បោ​ក​ប្រាស់​គេ​៕