គោយន្ត​កន្ត្រៃ​មួយ​គ្រឿង​ចុះ​ពីលើ​ភ្នំ​ក្រឡាប់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ និង​ស្រាល​៤​នាក់​

គោយន្ត​កន្ត្រៃ​មួយ​គ្រឿង​ចុះ​ពីលើ​ភ្នំ​ក្រឡាប់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ និង​ស្រាល​៤​នាក់​



ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​ខ្លួនឯង ដោយ​ក្រឡាប់​គោយន្ត​កន្ត្រៃ នៅ​ត្រង់ចំណុច ផ្លូវ​កែង​ជិត​ខ្ទម​អ្នកតា​(​ផ្លូវ​ចុះ​ភ្នំ​)​ស្ថិតនៅ​ភូមិ​ជប់​គគីរ​កើត ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ហេតុការណ៍​នេះ​គ្រោះថ្នាក់​បាន​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ​និង​ស្រាល​ចំនួន​៤​នាក់ ស្រី​២​នាក់ ក្នុង​នោះ ក្មេង​ចំនួន​២​នាក់​។ សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ ទី​១​ឈ្មោះ ស្រែ ណំ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​(​ជា​ម្តាយ​របស់​ក្មេង​ទាំង​២)​របួសស្រាល​។ ២​ឈ្មោះ យាវ ប៊ុន​យ៉ុង ភេទ​ប្រុស អាយុ​៧​ឆ្នាំ របួសធ្ងន់​-៣​ឈ្មោះ យាវ យ៉ិង ភេទ​ស្រី អាយុ​៤​ឆ្នាំ​របួសធ្ងន់​-​ជនរងគ្រោះ​ទាំង​៤​នាក់ រស់នៅ​ភូមិ ទំនប់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច បាន​បន្តទៀតថា ជនរងគ្រោះ​ទាំង​៤​នាក់​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ប្រទេស​ថៃ តាម​ច្រក​ជប់​គគីរ​-​សាយ​តា​គូ រីឯ​អ្នកបើកបរ​ឈ្មោះ ឡា​ច ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ របួសស្រាល រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​៕
គោយន្ត​កន្ត្រៃ​មួយ​គ្រឿង​ចុះ​ពីលើ​ភ្នំ​ក្រឡាប់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ និង​ស្រាល​៤​នាក់​