សាក​បញ្ចូល​ថាមពល​ថ្ម​របស់ iPhone បាន​កាន់​តែ​ឆាប់​ពេញ ដោយ​ប្រើ Tweak មួយនេះ!

ការប្រើប្រាស់ស្មាតហ្វូនពិតជាត្រូវការចាំបាច់ តែបើស្មាតហ្វូន អស់ថ្មហើយ​ ពិតជា ពិបាកបន្តិចហើយ ត្រូវការ​ ទាល់តែទុក សាកបញ្ចូល ថ្មសិន តែពេលខ្លះ យើងចង់ឲ្យការ សាកបញ្ចូល ថាមពលនោះ បានរហ័ស តែយ៉ាងយូរ ណាស់ក៏ត្រូវ ចំណាយពេល លើសពីរ ម៉ោងដែរ សម្រាប់ស្មាតហ្វូន មួយគ្រឿង ដូចនេះត្រូវទុក ស្មាតហ្វូនសាក ចោលសិន។

សាក​បញ្ចូល​ថាមពល​ថ្ម​របស់ iPhone បាន​កាន់​តែ​ឆាប់​ពេញ ដោយ​ប្រើ Tweak មួយនេះ!

ដោយមូលហេតុនេះហើយ ទើបយើង ដឹងពី Tweak មួយ ដែលអាចធ្វើ ឲ្យការ សាកបញ្ចូលថ្ម បានរហ័ស ជាងធម្មតា ដោយ Tweak នេះ មានឈ្មោះ Wolfram ដែលបន្ទាប់ពី ដំឡើងហើយ វានឹងដំនើរការ ដោយស្វ័យប្រវត្តិ នៅពេលដែល អ្នកសាកបញ្ចូល ថ្មវានឹងឆាប់ពេញ ជាងធម្មតា និងបញ្ឈប់ការ សូបយក ថាមពល អគ្គិសនី នៅពេលវា សាកបាន 100 ភាគរយ ដូចនេះអ្នក ក៏មិនបាច់ ភ័យថាវា ប៉ះពាល់ ដល់ថ្ម របស់ស្មាតហ្វូន ដែរ។ បើសិនជាអ្នក ចាប់អារម្មណ៍ អ្នកអាចធ្វើការ ដំឡើងបាន តាមវិធី ខាងក្រោម៖

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់មកចូលទៅកន្លែង Search រួចវាយ ពាក្យថា Wolfram ហើយធ្វើ ការដំឡើង។
  • បន្ទាប់ពីដំឡើងរួច​ Tweak នេះនឹងដំនើរការ ដោយស្វ័យប្រវត្តិ ហើយនៅពេលដែលអ្នក សាកបញ្ចូលថ្ម វានឹង ដំនើរការ អាចធ្វើឲ្យ iPhone សាកថ្ម ឆាប់ពេញ
  • បើសិនជាអ្នកចង់ធ្វើឲ្យដូចធម្មតាវិញ គ្រាន់ទៅកាន់ Settings > Wolfram បន្ទាប់ចុច Disable បាន ឬអ្នកអាចលុប Tweak នេះចេញពី Cydia វិញ ពេលនោះ វានឹង ដូចធម្មតាវិញ។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំរបស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

សាក​បញ្ចូល​ថាមពល​ថ្ម​របស់ iPhone បាន​កាន់​តែ​ឆាប់​ពេញ ដោយ​ប្រើ Tweak មួយនេះ!

Tweak នេះមានប្រយោជន៍ខ្លាំង ចំពោះអ្នក ត្រូវការ ប្រើប្រាស់ ស្មាតហ្វូនច្រើន បើតាមការ បកស្រាយ របស់គេហទំព័រ ព័ត៌មាន បរទេសមួយ បាននិយាយថា វាអាចសាកលឿន ជាងមុន 2 ភាគរយ ដូចនេះ អ្នកអាច សាកល្បងបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

សាក​បញ្ចូល​ថាមពល​ថ្ម​របស់ iPhone បាន​កាន់​តែ​ឆាប់​ពេញ ដោយ​ប្រើ Tweak មួយនេះ!

  • ដោយ: Hong
  • 2:40 PM, 18 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ