អ៊ឹម ជីវ៉ា សុំទោស​ប៉ុស្ដិ៍​លេខ ៥ ទាំង​សោកស្ដាយ​

6 Videos


​តារា​សម្តែង​សំឡេង​ស្អក​ដែល​កំពុងមាន​ប្រជាប្រិយភាព​លេចធ្លោ​ក្នុង​សកម្មភាព​មនុស្សធម៌ លោក អ៊ឹម ជីវ៉ា បានធ្វើ​ការសុំ​អភ័យទោស​ដល់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ភ្លាមៗ​នៅពេលដែល​លោក​ខកខាន ដោយ​ទៅ​មិនទាន់​ម៉ោង​ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ពេលព្រឹក​នៃ​កម្មវិធី​ទូរទស្សន៍​មួយ​នេះ ។​

អ៊ឹម ជីវ៉ា សុំទោស​ប៉ុស្ដិ៍​លេខ ៥ ទាំង​សោកស្ដាយ​

M88


​ក្រោយ​ការខកខាន​ដោយ​អ​ចេតនា​នេះ អ៊ឹម ជីវ៉ា បានធ្វើ​ការសុំ​អភ័យទោស​ដល់​ស្ថានីយទូរទស្សន៍​ជា​សាធារណៈ​​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា «​ព្រឹក​នេះ​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង បង​អ្នករៀបចំ​កម្មវិធី​រួមជាមួយ​ក្រុមការងារ​ទាំ​ង​អស់ ខ្ញុំ​ចេញដំណើរ​ពី​ផ្ទះ​តាំងពី​ម៉ោង ៦:៣០ នាទី​ព្រឹក ដើម្បី​ទៅ​ចូលរួម​ថត​ផ្សាយ​ផ្ទាល់​ឱ្យទាន់​នៅ​ម៉ោង​៨: ៣០​នាទី​ព្រឹក តែដោយសារ​តែ​បញ្ហា​​ការកកស្ទះ​ចរាចរណ៍​ខ្លាំងពេក…

អ៊ឹម ជីវ៉ា សុំទោស​ប៉ុស្ដិ៍​លេខ ៥ ទាំង​សោកស្ដាយ​

ខ្ញុំបាទ​ធ្វើដំណើរ​ពី​ផ្ទះ​នៅ​ផ្លូវ​មៃ​ដា​២០០៤ តាមផ្លូវ​ដូចជា កកស្ទះ​នៅ​ផ្លូវ​ម៉ៃ​ដា​ ២០០៤​ បន្ទាប់មក​ក៏​កកស្ទះ ផ្លូវ​វេ​ង​ស្រេង​ស្ទឹងមានជ័យ និង ហើយ​កកស្ទះ​នៅ​ផ្លូវ​ស្ពានដែក​ចំការ​ដូង​ទៀត​ដែល​​ធ្វើឱ្យ​ពេលវេលារ​កាន់តែ​កៀក​ម៉ោង​ផ្សាយ​ផ្ទាល់ ! ខ្ញុំបាទ​ព្យាយាម​ប្រជ្រៀត​ទៅ​ណាស់​ធ្វើ​ម៉េច​កុំអោយ​ខក​ ​តែ​នៅតែ​ខក​ដដែល​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ណាស់ និង សូម​អភ័យទោស​ដល់​ក្រុមការងារ​របស់ TV5 ​ទាំងអស់​ដោយ​ក្តី​អនុគ្រោះ​ផង ដោយ​ក្តី​គោរព អ៊ឹម ជីវ៉ា » ។​

អ៊ឹម ជីវ៉ា សុំទោស​ប៉ុស្ដិ៍​លេខ ៥ ទាំង​សោកស្ដាយ​

​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​នេះ​ជា​កំហុស​អ​ចេតនា​ដែល​លោក​មិន​ចង់ឱ្យ​កើតមានឡើង ហើយ​កន្លងមក អ៊ឹម ជីវ៉ា ក៏​មិន​ធ្លាប់​លេចឮ​ព័ត៌មាន​មិនល្អ​ណាមួយ​ពី​រឿង​មិន​គោរព​ពេលវេលា​នោះដែរ ៕ ភូមិន្ទ

អ៊ឹម ជីវ៉ា សុំទោស​ប៉ុស្ដិ៍​លេខ ៥ ទាំង​សោកស្ដាយ​អ៊ឹម ជីវ៉ា សុំទោស​ប៉ុស្ដិ៍​លេខ ៥ ទាំង​សោកស្ដាយ​