​៧​ចំណុច រឹតចំណង​ស្នេហ៍​ប្តី​ប្រពន្ធ​

ការចំណាយ​រយៈពេល​រស់នៅ​ជាមួយគ្នា ក្នុង​រយៈពេល​យូរ អាច​ធ្វើឲ្យ​សម្ព័ន្ធភាព​ស្វាមីភរិយា មាន​បញ្ហា​។ ដើម្បី​រឹត ចំណង​ស្នេហ៍​ឲ្យ​រឹងមាំ គូស្នេហ៍​ទាំងឡាយ មិន​ត្រូវ​មើលរំលង​កត្តា​៧​ចំណុច​សំខាន់ៗ ដូចខាងក្រោម​នេះ​នោះ​ទេ​។​

១-​បណ្តោយ​តាម​ដំណើរ​: ជួនកាល​ការ​បណ្តោយ​តាម​ដំំ​ណើ​រ គឺជា​រឿង​ល្អ​មួយ​។ ប្រសិនបើ​សង្កេតឃើញថា បញ្ហា​ល្អក់កករ ចាប់ផ្តើម​កើតមាន​កាន់តែ​ខ្លាំង អ្នក​គួរ​បណ្តោយ​តាម​ដំណើរ​ខ្លះ មិនបាច់​ប្រកាន់​ពេក​នោះ​ឡើយ​។ ម្យ៉ាង ទៀត គួរ​គិតថា ជីវិត​គ្រួសារ ត្រូវការ​ពេលវេលា​វែងឆ្ងាយ​បន្តទៀត​។ ដូច្នេះ អ្នក​មិន​គួរ​យក​កំហឹង​ទល់​កំហល់​ឡើយ​។​

២-​មាន​សុទិដ្ឋិនិយម​: អ្នក​មិន​ចាំបាច់​មាន​សុទិដ្ឋិនិយម​ជ្រុល​ពេក​ឡើយ ព្រោះ​ការ​សម្លឹងមើល​តែ​ម្ខាង គឺជា​ការបិទ​គំនិត ដែល​មាន​ចំពោះ​គ្នា​ទៅវិញទៅមក ហេតុ​នេះ​អ្នក​គួរប្រើ​ទឹកចិត្ត និង​ធ្វើការ​វិភាគ​គ្រប់​ជ្រុងជ្រោយ ។ មួយវិញ ទៀត អ្នក​គួរ​ធ្វើ​រឿង​ធំ ឲ្យក្លាយ​ជា​រឿងតូច កុំ​គិត​ថា រឿង​ដែល​កើតឡើង​នេះ ជា​រៀង​ធំ ពិបាក​ដោះស្រាយ ផ្ទុយទៅ វិញ អ្នក​គួរ​រួម​គ្នា​រក​ដំណោះស្រាយ​ទើប​ជា​ការប្រសើរ​។​

៣-​និយាយ​ជាមួយគ្នា​: មិនមែន​ជា​ការប្រឈមមុខ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​នោះ​ទេ​។ ប៉ុន្តែ​វា​គឺជា​ពេល​ដែល​អ្នក​និយាយ ដើម្បី​បង្ហាញ​ពី​អារម្មណ៍ឲ្យ​គ្នា​ទៅវិញទៅមក​។​

៤-​បន្ធូរ​ភាព​តានតឹង​: អ្នក​គួរ​រក​កិច្ចការ​ណា បន្ធូរ​ភាព​តានតឹង នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។ ការ​មាន​គ្រួសារ ធ្វើឲ្យ​អ្នក​ផ្តោត អារម្មណ៍​លើ​ការងា​រ​ផ្ទាល់ខ្លួន​របស់​អ្នក​។ ហេតុនេះ គួរ​បន្ថយ​ភាព​តានតឹងដោយ​ចំណាយ​ពេល​មួយថ្ងៃក្នុង​មួយ​សប្តាហ៍ យកចិត្តទុកដាក់​លើ​សម្រស់ ឬ​ស្បា (Spa) រាងកាយ​។ រីឯ​ស្វាមី អាច​ចំណាយ​ពេល​ខ្លះ ដើម្បី​លេង​កីឡា ឬ​ទទួល ទាន​អាហារ​ជាមួយ​មិត្តភ័​ក្រ​។​

៥-​កុំ​ប្រើ​សំដី​គ្រោតគ្រាត​បំផ្លាញ​ទឹកចិត្ត​: ការឈ្លោះប្រកែក​គ្នា ក្នុង​ជីវិត​គូស្រករ គឺជា​រឿង​ធម្មតា​។ ប្រការ​សំខាន់ គឺ​អ្នក​មិន​ត្រូវ​ធ្វើឲ្យ​វា​ក្លាយជា​រឿង​ធំដុំ តាមរយៈ​ការប្រើ​ពាក្យ​សម្តី​មិន​សមរម្យ ឬ​ទ្រគោះបោះបោក​ដល់​ភាគី​ម្ខាង​ទៀត ឡើយ ព្រោះ​សម្តី​ដែល​អ្នក​និយាយ ដោយ​មិន​បាន​គិតពិចារណា អាច​ធ្វើឲ្យ​រឿងតូច អាច​ក្លាយជា​រឿង​ធំ​បាន​។​

៦-​ប្រឹក្សា ប៉ុន្តែ​កុំ​ប្រៀបធៀប​: ប្រសិនបើ​មាន​បញ្ហា អ្នក​គួរ​ប្រឹក្សា​ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក ដើម្បី​រក​ដំណោះ ស្រាយ​ដ៏​ល្អ​មួយ​រួមគ្នា​។ ប៉ុន្តែ អ្នក​មិន​ត្រូវ​ប្រៀបធៀប​សម្ព័ន្ធភាពរ​វា​ង​អ្នក​ទាំង​ពីរ ទៅកាន់​គូ​ដទៃ​ឡើយ​។ សំខាន់​អ្នក​គួរ​យក​ចំណុច​ទាំងនោះ មក​កែខៃ​សម្ព័ន្ធភាព​រវាង​អ្នក​ទាំង​ពីរ ទើប​ជា​ការប្រសើរ​។​

៧-​ផ្តល់​កិត្តិយស​ឲ្យ​គ្នា​ទៅវិញទៅមក​: ការនិយាយ ឬ​ធ្វើ​ទង្វើ ដែល​មិន​ផ្តល់​កិត្តិយស​ឲ្យ​គ្នា គឺជា​រឿង​ដែល​មិន​គួរ​ឲ្យ​កើតមាន​ក្នុង​រង្វង់​គ្រួសារ​ឡើយ ព្រោះ​មិន​មាន​នរណា​ម្នាក់​អាច​ទទួលយក​ទង្វើ​បែប​នេះ​បានទេ​៕​

ប្រភព៖ everyday

  • ​៧​ចំណុច រឹតចំណង​ស្នេហ៍​ប្តី​ប្រពន្ធ​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ចំនេះដឹង
Tags: